Developed by Khmer Focus

កិច្ចប្រជុំលើកទី៣ នៃគណៈកម្មាធិការតម្រង់ទិស សម្រាប់គម្រោងរួម ការគ្រប់គ្រងទឹកជំនន់ និងភាពរាំងស្ងួត នៅតំបន់ព្រំដែនកម្ពុជា-ថៃ (ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១)

ជំពូក៖ CNMC_Feb21

ភ្នំពេញ៖ ឯកឧត្តម ប៉ុញ សច្ចៈ រដ្ឋ​លេខាធិការ ក្រសួង​ធន​ធាន​ទឹក និង​ឧតុនិយម បាន​ដឹក​នាំ​កិច្ច​ប្រជុំ​លើក​ទី​៣ នៃ​គណៈកម្មាធិការ​តម្រង់​ទិស សម្រាប់​គម្រោង​រួម ការ​គ្រប់​គ្រង​ទឹក​ជំនន់ និង​ភាព​រាំង​ស្ងួត នៅ​តំបន់​ព្រំដែន​កម្ពុជា-ថៃ ដោយ​មាន​ការ​ចូល​រួម​ពី​ភាគី​ថៃ មន្រ្តី​នៃ​បណ្តា​ក្រសួង ស្ថាប័ន​ពាក់​ព័ន្ធ (MOWRAM, MAFF, MRD, MPWT and NCDM) មន្រ្តីមក​ពី ICEM, GIZ, MRCS ជំនាញ​ការ​ជាតិ ជំនាញ​ការ​អន្តរជាតិ និងមន្រ្តីពី គ.ជ.ទ.ម.ក។

គោលបំណងនៃកិច្ចប្រជុំ គឺដើម្បី (១) ពិភាក្សាពីសៀវភៅផែនទីអាងទន្លេ និងការប្រើប្រាស់នៅតំបន់ 9C និង 9T ដើម្បីជាឱកាសកំណត់នូវយុទ្ធសាស្រ្ត សម្រាប់ភាពធននឹងទឹកជំនន់ និងភាពរាំងស្ងួត (២) ពិភាក្សា ពីផែនការមេនៃទឹកជំនន់ និងភាពរាំងស្ងួត នៅ 9C និង 9T (៣) ពិភាក្សាពីវឌ្ឍនភាពក្នុងការផ្តល់កម្មវិធីកសាងសមត្ថភាព និង (៤) ពិនិត្យឡើងវិញលើផែនការការងារ សម្រាប់ត្រីមាសបន្ទាប់៕