Developed by Khmer Focus

ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ និងផ្សព្វផ្សាយ “របាយការណ៍ស្ថានភាពបរិស្ថានលើកទី៤ និងសៀវភៅធនធានគម្របព្រៃឈើកម្ពុជាឆ្នាំ២០១៨” (ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១)

ជំពូក៖ CNMC_Feb21

ភ្នំពេញ៖ លោក ថៃ ពិសិដ្ឋ អនុប្រធាននាយដ្ឋានបណ្តាគម្រោង និងកម្មវិធី នៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានចូលរួមពិធីប្រកាសដាក់ឱ្យប្រើប្រាស់ និងផ្សព្វផ្សាយ “របាយការណ៍ស្ថានភាពបរិស្ថានលើកទី៤ និងសៀវភៅធនធានគម្របព្រៃឈើកម្ពុជាឆ្នាំ២០១៨” ក្រោមអធិបតីភាពរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ ក្រសួងបរិស្ថាន តាមរយៈប្រព័ន្ធអនឡាញ ក្នុងគោលបំណងដើម្បីធ្វើការផ្សព្វផ្សាយអំពីព័ត៌មានសំខាន់ៗ នៃឯកសារទាំងពីរខាងលើ ជូនដល់ក្រសួង ស្ថាប័ន បណ្តាអង្គការដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ សង្គមស៊ីវិល បណ្តាសារព័ត៌មានជាតិ អន្តរជាតិ និងសាធារណជនទូទៅ៕