កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី សេចក្តីព្រាងរបាយការណ៍បណ្តោះអាសន្ន នៃប្រព័ន្ធតាមដានទន្លេ (ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១)
ជំពូក៖ CNMC_Feb21
ឯកឧត្តម ឡុង សារាវុធ អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី សេចក្តីព្រាងរបាយការណ៍បណ្តោះអាសន្ន នៃប្រព័ន្ធតាមដានទន្លេ របស់គណៈកម្មការទន្លេមេគង្គ ដោយមានការចូលរួមពីក្រសួង ស្ថាប័នពាក់ព័ន្ធរួមមាន៖ ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងផែនការ រដ្ឋបាលជលផល អាជ្ញាធរទន្លេសាប គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងជំនាញការជាតិ។
កិច្ចប្រជុំនេះមានគោលបំណង៖
១- ពិភាក្សា និងស្នើការឯកភាពលើគម្រោងប្រព័ន្ធតាមដានទន្លេ៖ គោលបំណង វិធីសាស្ត្រ ផែនការការងារ និងក្រុមការងារ
២- ពិនិត្យ និងពិភាក្សាលើរបាយការណ៍បណ្តោះអាសន្ននៃគម្រោង និង
៣- ពិភាក្សាអំពីការរៀបចំនៃដំណាក់កាលសវនកម្ម៕s