Developed by Khmer Focus

កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់តំបន់ស្តីពី សុខដុមនីយកម្មច្បាប់ និងបញ្ញាតិ្តអំពី​សុវត្ថិ​ភាព​នាវា សុវតិ្ថភាពចរាចរណ៍ (ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ ២០២១)

ជំពូក៖ CNMC_Feb21

ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំក្រុមការងារកម្ពុជា ដែលមានសមាសភាពចូលរួមពីមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម ក្រសួងសាធារណការ និងដឹកជញ្ជូន និងមន្រ្តី អគ្គលេខាធិការដ្ឋាន គ.ជ.ទ.ម.ក ចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់​តំបន់​ស្តីពី សុខដុមនីយកម្មច្បាប់ និងបញ្ញាតិ្តអំពី សុវត្ថិភាពនាវា សុវតិ្ថភាពចរាចរណ៍ និងការការពារអ្នកដំណើរតាមដងទន្លេមេគង្គ រវាងកម្ពុជា និងវៀតណាមតាមប្រពន្ឋវីដេអូ។ កិច្ចប្រជុំត្រូវបានរៀបចំសម្របសម្រួលដោយលេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ និងមានក្រុមការងារប្រទេសកម្ពុជា និងវៀតណាម និងមន្ត្រីលេខាធិការដ្ឋាន MRC ចូលរួម។ កិច្ចប្រជុំបានដំណើរការដោយបាន (១) ស្តាប់បទបង្ហាញរៀបចំដោយជំនាញការជាតិ លើឯកសារជាតិពាក់ព័ន្ធសុខដុមនីយកម្មច្បាប់ និងបទបញ្ញាតិ្ត រវាងកម្ពុជា និងវៀតណាមស្តីពី សុវត្ថិភាពនាវា សុវតិ្ថភាពចរាចរណ៍ និងការការពារអ្នកដំណើរ ក្នុងបរិបទប្រទេសកម្ពុជា និងប្រទេសវៀតណាម និង (២) ពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងឯកសារ នៃសុខដុមនីយកម្មច្បាប់ និងបទបញ្ញាតិ្ត រវាងកម្ពុជា និងវៀតណាមស្តីពី សុវត្ថិភាពនាវា សុវតិ្ថភាពចរាចរណ៍ និងការការពារអ្នកដំណើរ ដែលស្នើឡើងដោយលេខាធិការដ្ឋាន MRC៕