Developed by Khmer Focus

កិច្ចប្រជុំសន្ទនាថ្នាក់ជាតិស្តីពី ការពិនិត្យឡើងវិញលើការអនុវត្តពាក់កណ្តាលអណត្តិ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ (ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១)

ជំពូក៖ CNMC_Feb21

លោក គឹម សីហា អនុប្រធាននាយកដ្ឋានផែនការ និងសហប្រតិបត្តិការអន្តរជាតិ នៃគណៈ​កម្មាធិការ​ជាតិទន្លេ​មេគង្គកម្ពុជា បានចូលកិច្ចប្រជុំ​សន្ទនាថ្នាក់ជាតិស្តីពី ការពិនិត្យឡើងវិញលើការ​អនុវត្តពាក់កណ្តាលអណត្តិ ផែនការយុទ្ធសាស្ត្រ​អភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ ដែលរៀបចំដោយវេទិកា នៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា (NGO Forum on Cambodia)។ កិច្ចប្រជុំនេះ មានការចូលរួមពីក្រសួង ស្ថាប័នរដ្ឋ តំណាងដៃគូអភិវឌ្ឍន៍ ស្ថាប័នសិក្សាស្រាវជ្រាវ វិស័យឯកជន អង្គការអន្តរជាតិ ទីភ្នាក់ងារអង្គការសហប្រជាជាតិ តំណាងសហគមន៍ និងអង្គការសង្គមស៊ីវិល។

កិច្ចប្រជុំមានគោលបំណង៖

១. បង្កើនការយល់ដឹងដល់អ្នកចូលរួម ទៅលើការចូលរួមត្រួតពិនិត្យ តាមដាននូវការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ

២. ផ្តល់ឱកាសដល់អ្នកចូលរួមពិភាក្សាជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ក្នុងការពិនិត្យឡើងវិញនូវយន្តការនៃការធ្វើការក្នុងភាពជាដៃគូ និងបង្កើនកិច្ចសហប្រតិបត្តិការក្នុងការអនុវត្ត ត្រួតពិនិត្យ តាមដាននូវផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ៕