Developed by Khmer Focus

វគ្គបណ្តុះបណ្តាលថ្នាក់ជាតិស្តីពី ឧបករណ៍វាយតម្លៃអាងស្តុកទឹក សម្រាប់អាងទន្លេមេគង្គក្រោម (RAT-Mekong) (ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១)

ជំពូក៖ CNMC_Feb21

កំពង់ចាម៖ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានរៀបចំវគ្គបណ្ដុះបណ្ដាលថ្នាក់ជាតិស្ដីពី ឧបករណ៍វាយតម្លៃអាងស្តុកទឹក សម្រាប់អាងទន្លេ​មេគង្គក្រោម (RAT-Mekong) ក្រោមការដឹកនាំដោយឯកឧត្តម ឡុង សារាវុធ អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងដោយមានការចូលរួមពីមន្ត្រីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ។ វគ្គបណ្តុះបណ្តាលនេះ មានការចូលរួម និងឧទ្ទេសនាមពី​តំណាង និងជំនាញការពីលេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ និងដៃគូពាក់ព័ន្ធ។

គោលបំណងនៃវគ្គបណ្តុះបណ្តាលគឺដើម្បីណែនាំ និងកសាងការយល់ដឹងដល់ក្រសួង ស្ថាប័នពាក់ព័ន្ធសំខាន់ៗនៅកម្ពុជា អំពីគោលគំនិត និងវិធីសាស្រ្តនៃ RAT-Mekong និងណែនាំដល់អ្នកប្រើប្រាស់ព័ត៌មានអំពីការប្រើឧបករណ៍ RAT-Mekong ក្នុងការធ្វើលំហាត់អនុវត្ត ដើម្បីគាំទ្រដល់ការគ្រប់គ្រងទឹកជំនន់ និងគ្រោះរាំងស្ងួតនៅក្នុងតំបន់ក្នុងអាងទន្លេមេគង្គក្រោម៕