Developed by Khmer Focus

សិក្ខាសាលាស្តីពី ផែនការអនុវត្តជំពូកទី៤ គោលការណ៍ណែនាំសម្រាប់ការគ្រប់គ្រងគុណភាពទឹក និងការឆ្លើយតបបន្ទាន់ (ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១)

ជំពូក៖ CNMC_Feb21

ឯកឧត្តម សូ សុភ័ទ្ទ អគ្គលេខាធិការ គណៈ​កម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំសិក្ខាសា​លាស្ដីពី ផែនការអនុវត្តជំពូកទី៤ “គោលការណ៍​ណែនាំសម្រាប់ការគ្រប់គ្រងគុណភាពទឹក និងការ​ឆ្លើយតបបន្ទាន់” ដោយមានការចូលរួមពីក្រសួង ស្ថាប័នពាក់ព័ន្ធរួមមាន៖ ក្រសួងធានធានទឹក និងឧតុនិយម ក្រសួងបរិស្ថាន ក្រសួង​សាធារណការ និងដឹកជញ្ជូន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងមន្ត្រីលេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ។

សិក្ខាសាលានេះមានគោលបំណង៖

១. ជម្រាបជូនអំពីវឌ្ឍនភាពនៃការអនុវត្តគោលការណ៍បច្ចេកទេសនៃគុណភាពទឹក និង

២. ពិភាក្សាអំពីផែនការអនុវត្តជំពូកទី៤ “គោលការណ៍ណែនាំសម្រាប់ការគ្រប់គ្រងគុណភាពទឹក និងការឆ្លើយតបបន្ទាន់”៕