Developed by Khmer Focus

កិច្ចប្រជុំលើកទី៤ នៃគណៈកម្មាធិការតម្រង់ទិស សម្រាប់គម្រោងរួម ការគ្រប់គ្រងទឹកជំនន់ និងភាពរាំងស្ងួត នៅតំបន់ព្រំដែនកម្ពុជា-ថៃ (ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១)

ជំពូក៖ CNMC_Feb21

សៀមរាម៖ ឯកឧត្តម ឡុង សារាវុធ អគ្គលេខាធិការ​រង គណៈកម្មាធិការជាតិទន្លេមេគង្គ​កម្ពុជា បាន​អញ្ជើញចូលរួមកិច្ចប្រជុំលើកទី៤ នៃ​គណៈ​កម្មាធិការ​តម្រង់ទិស សម្រាប់​គម្រោងរួម លើការគ្រប់គ្រងទឹកជំនន់ និងភាពរាំងស្ងួត ដំណាក់កាលទី២ ក្រោមអធីបតីភាពឯកឧត្តម ប៉ុញ សច្ចៈ រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម។ កិច្ចប្រជុំនេះរៀបចំដោយអង្គការ GIZ និង​មានការចូលរួមពី​មន្ត្រី​តំណាងមកពីក្រសួងសាធារណការ និងដឹកជញ្ជូន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រសួងងអភិវឌ្ឍន៍ជនបទ មន្ត្រីគណៈកម្មាការជាតិទន្លេមេគង្គកម្ពុជា ក្រុមការងារគណៈកម្មាការជាតិទន្លេមេគង្គថៃ មន្ត្រីក្រុមការងារ Icem និងក្រុមការងារ MRC។

គោលបំណងនៃកិច្ចប្រជុំ៖

(១) ដើម្បីពិភាក្សា និងអនុម័តផែនការមេទឹកជំនន់ និងគ្រោះរាំងស្ងួតនៅតំបន់ 9C-9T

(២) ពិនិត្យឡើងវិញនូវយុទ្ធសាស្ត្រផ្តល់ថវិកា និងពេលវេលាសម្រាប់ការអនុវត្តផែនការមេពីឆ្នាំ២០២២ តទៅ

(៣) ធ្វើបទបង្ហាញ និងពិភាក្សាអំពីលទ្ធផល និងលទ្ធផលផ្សេងទៀត នៃដំណាក់កាលទី២ របស់គម្រោងរួមគ្នា ពីឆ្នាំ២០២០-២០២១។ ផែនទី និង Catalogue អាងទឹក 9C-9T នៃដំណោះស្រាយផ្អែកលើធម្មជាតិ កម្មវិធីកសាងសមត្ថភាព Model ជលសាស្ត្រដំណាក់កាលទី២ និងបណ្តាញគោលគំនិតគម្រោង សម្រាប់ភាពធន់នឹងទឹកជំនន់ និងគ្រោះរាំងស្ងួត

(៤) បង្ហាញផែនការការងារ និងគំនិតផ្តួចផ្តើមដៃគូសក្តានុពលសម្រាប់គម្រោងរួមសម្រាប់ឆ្នាំ២០២២៕