Developed by Khmer Focus

កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី ការបញ្ជ្រាបផែនការសកម្មភាព និងយុទ្ធសាស្រ្តបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុមេគង្គ (ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១)

ជំពូក៖ CNMC_Feb21

កំពង់ធំ៖ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដំណើរការកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី ការបញ្ជ្រាបផែនការសកម្មភាព និងយុទ្ធសាស្រ្តបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុមេគង្គ ទៅក្នុងសកម្មភាពគ្រប់គ្រងទឹកជំនន់ថ្នាក់ជាតិដែលបានជ្រើសរើស និងគម្រោងបន្ស៊ាំឆ្លងដែនស្តីពី ការគ្រប់គ្រងទឹកជំនន់ និងភាព​រាំងស្ងួតក្នុងអាងទន្លេមេគង្គក្រោម ក្រោមអធិបតីភាព និងដឹកនាំពិភាក្សា របស់ឯកឧត្តម សូ សុភ័ទ្ទ អគ្គលេខាធិការ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងដោយមានការអញ្ជើញចូលរួមពីមន្រ្តីពាក់ព័ន្ធ នៃអគ្គលេខាធិការដ្ឋាន គ.ជ.ទ.ម.ក មន្រ្តីមកពីបណ្តាក្រសួងពាក់ព័ន្ធ រួមមាន ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន អាជ្ញាធរទន្លេសាប គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអ្នកជំនាញការជាតិ។

គោលបំណងរួមនៃកិច្ចប្រជុំគឺ៖

- សម្រាប់ការបញ្ជ្រាបផែនការសកម្មភាព និងយុទ្ធសាស្រ្តបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុមេគង្គ ទៅក្នុងសកម្មភាពគ្រប់គ្រងទឹកជំនន់ថ្នាក់ជាតិដែលបានជ្រើសរើស៖

១. ពិភាក្សា និងប្រមូលមតិយោបល់ស្តីពី ការជ្រើសរើសសកម្មភាពគ្រប់គ្រងទឹកជំនន់ និង

២. ពិភាក្សា និងប្រមូលមតិយោបល់ស្តីពី លទ្ធផលនៃការបញ្ជ្រាបផែនការសកម្មភាព និងយុទ្ធសាស្រ្តបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុមេគង្គទៅក្នុងសកម្មភាពគ្រប់គ្រងទឹកជំនន់។

- សម្រាប់គម្រោងបន្ស៊ាំឆ្លងដែនស្តីពី ការគ្រប់គ្រងទឹកជំនន់ និងភាពរាំងស្ងួតក្នុងអាងទន្លេមេគង្គក្រោម គឺពិភាក្សា និងប្រមូលមតិយោបល់អំពីសំណើគម្រោងស្តីពី គម្រោងបន្ស៊ាំឆ្លងដែនស្តីពី ការគ្រប់គ្រងទឹកជំនន់ និងភាពរាំងស្ងួតក្នុងអាងទន្លេមេគង្គក្រោម។

លទ្ធផលរំពឹងទុកនៃកិច្ចប្រជុំគឺ៖

- ធាតុចូល និងមតិយោបល់ស្តីពីការបញ្ជ្រាបយុទ្ធសាស្រ្ត និងផែនការសកម្មភាពបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុមេគង្គ ទៅក្នុងសកម្មភាពគ្រប់គ្រងទឹកជំនន់ថ្នាក់ជាតិដែលបានជ្រើសរើស សម្រាប់កម្ពុជា និង

- ធាតុចូល និងមតិយោបល់ស្តីពីគម្រោងបន្ស៊ាំឆ្លងដែនស្តីពីការគ្រប់គ្រងទឹកជំនន់ និងភាពរាំងស្ងួតក្នុងអាងទន្លេមេគង្គក្រោម៕