Developed by Khmer Focus

កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់តំបន់ស្តីពី គម្រោងបន្ស៊ាំឆ្លងដែលស្តីពីការគ្រប់គ្រងទឹកជំនន់ និងភាពរាំងស្ងួត (ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១)

ជំពូក៖ CNMC_Feb21

ភ្នំពេញ៖ លេខាធិការដ្ឋាន គណៈកម្មការទន្លេ​មេគង្គ (MRCS) បានដំណើរការកិច្ចប្រជុំ​ពិគ្រោះ​យោបល់ថ្នាក់​តំបន់ស្តីពី គម្រោង​បន្ស៊ាំឆ្លងដែល​ស្តីពី​ការគ្រប់គ្រង​ទឹកជំនន់ និង​ភាព​រាំងស្ងួត​ក្នុង​អាង​ទន្លេមេគង្គ​ក្រោម ក្រោម​អធិបតីភាព និង​ការដឹកនាំ​ពិភាក្សាដោយលោក Bounttien Sanaxonh ប្រធានផ្នែកផែនការ នៃ MRCS។ សមាជិកចូលរួមកិច្ចប្រជុំ រួមមាន៖ ក្រុមការងារអន្តរក្រសួង នៃប្រទេស​ជាសមាជិកទាំងបួន (កម្ពុជា ឡាវ ថៃ និងវៀតណាម) មន្រ្តីពាក់ព័ន្ធ នៃ MRCS រួមមាន អ្នកឯកទេសខាងការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ អ្នកជំនាញការអន្តរជាតិខាងគម្រោងបន្ស៊ាំឆ្លងដែន ទីប្រឹក្សាអភិវឌ្ឍន៍នៃអង្គការ GIZ និងតំណាងមជ្ឈមណ្ឌលគ្រប់គ្រងទឹកជំនន់ និងភាពរាំងស្ងួត របស់ MRC (MFDMC)។ ក្រុមការងារអន្តរក្រសួងពីកម្ពុជា ដឹកនាំដោយឯកឧត្តម គល់ វឌ្ឍនា អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងមានការចូលរួមពីសំណាក់មន្រ្តីជំនាញពាក់ព័ន្ធ នៃអគ្គលេខាធិការដ្ឋាន គ.ជ.ទ.ម.ក. និងមន្រ្តីជំនាញនៃក្រសួងស្ថាប័នពាក់ព័ន្ធ រួមមាន៖ ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន ក្រសួងរ៉ែ និងថាមពល និងអាជ្ញាធរទន្លេសាប។

គោលបំណងចម្បងនៃកិច្ចប្រជុំគឺ៖ (១) រាយការណ៍ជូនជ្រាបអំពីវឌ្ឍនភាពនៃការរៀបចំគម្រោងបន្ស៊ាំឆ្លងដែនស្តីពីការគ្រប់គ្រងទឹកជំនន់ និងភាពរាំងស្ងួត និង(២) ពិភាក្សា និងប្រមូលមតិយោបល់ស្តីពីសំណើគម្រោងគ្រប់គ្រងទឹកជំនន់ និងភាពរាំងស្ងួត ក្នុងអាងទន្លេមេគង្គក្រោម៕