Developed by Khmer Focus

សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី ការគ្រប់គ្រងធនធានទឹកចម្រុះនៅម្ពុជា (ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២)

ជំពូក៖ CNMC_2022

កំពត៖ ឯកឧត្តម តែ ណាវុធ អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិទន្លេមេគង្គ​កម្ពុជា បានដឹកនាំសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់​ជាតិស្តីពី ការគ្រប់គ្រងធនធានទឹកចម្រុះនៅ​កម្ពុជា ដែល​រៀបចំ​ដោយដៃគូ​ទឹកកម្ពុជា សហការជាមួយក្រសួងធនធានទឹក និងឧតុនិយម ដោយមានការចូលរួមពីតំណាងក្រសួង ស្ថាប័ន ពាក់ព័ន្ធ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងសកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូង សហគមន៍កសិករប្រើប្រាស់ទឹកក្នុងខេត្តព្រៃវែង និងខេត្តកណ្តាល សហគមន៍អភិរក្សពូជត្រី ក្នុងស្រុកឯកភ្នំ ខេត្តបាត់តំបង។

គោលបំណងនៃសិក្ខាសាលាគឺ ដើម្បីពិនិត្យ ពិភាក្សា និងឯកភាពគ្នាលើ (១) សេចក្តីព្រាងឯកសារគោលការណ៍ណែនាំរៀបចំផែនការសកម្មភាពឆ្លើយតបនឹងបញ្ហាប្រឈមនៅចុងឆ្នាំ២០២១ និង (២) សេចក្តីព្រាងផែនការសកម្មភាពឆ្នាំ២០២២៕s