Developed by Khmer Focus

កិច្ចប្រជុំគណៈកម្មការដឹកនាំគម្រោងលើកទី២ គម្រោងគ្រប់គ្រង និងអភិរក្សតំបន់ដីសើមអាងទន្លេមេគង្គភាគខាងក្រោម (ថ្ងៃទី ២៥-២៦ ខែមករា ឆ្នាំ២០២២)

ជំពូក៖ CNMC_2022

ឯកឧត្តម តែ ណាវុធ អនុប្រធាន​អចិន្ត្រៃយ៍ គណៈ​កម្មាធិការជាតិទន្លេមេគង្គ​កម្ពុជា បាន​ដឹក​នាំ​កិច្ចប្រជុំ​គណៈកម្មការ​ដឹកនាំ​គម្រោង​លើក​ទី២ គម្រោង​គ្រប់គ្រង និង​អភិរក្សតំបន់​ដីសើម​អាងទន្លេមេគង្គភាគខាងក្រោម ដោយមានការចូលរួមពីសមាជិកគណៈកម្មការដឹកនាំគម្រោង ស្ថាប័នអនុវត្តន៍គម្រោង (ក្រសួងបរិស្ថាន និងរដ្ឋបាលជលផល) ក្រុមហ៊ុនទីប្រឹក្សា GITEC  អង្គការWCS និងធនាគារអភិវឌ្ឍន៍អាល្លឺម្លង់ KfW។

គោលបំណងនៃកិច្ចប្រជុំ៖

១. បានជ្រាប និងកត់ត្រាអំពីវឌ្ឍនភាពនៃការអនុវត្តគម្រោង បន្ទាប់ពីកិច្ចប្រជុំ SC លើកទី១ និងភាពប្រឈមនៃការអនុវត្តគម្រោង

២. ផ្តល់ការណែនាំ/អនុសាសន៍លើការអនុវត្តផែនការសកម្មភាពសម្រាប់ឆ្នាំ២០២២

៣. បានជ្រាប អំពីវឌ្ឍនភាពការងាររបស់ក្រុមហ៊ុនប្រឹក្សាបច្ចេកទេស GITEC

៤. បានយល់ដឹងបន្ថែមអំពីវឌ្ឍនភាពនៃការអនុវត្តគម្រោងនៅទីតាំងគម្រោង៕