Developed by Khmer Focus

កិច្ចប្រជុំថ្នាក់តំបន់ការងារសម្របសម្រួលរវាង លេខាធិការដ្ឋាន MRC ជាមួយក្រុមការងារមេគង្គ នៃប្រទេសជាសមាជិក (ថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០២២)

ជំពូក៖ CNMC_2022

ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការ​រង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំក្រុមការងារសម្របសម្រួលមេគង្គ រួមមានប្រធាន និងអនុប្រធាននាយកដ្ឋានចំណុះ​អគ្គលេខាធិការដ្ឋាន គ.ជ.ទ.ម.ក និង​ឯកឧត្តម​ទីប្រឹក្សា គ.ជ.ទ.ម.ក ចូលរួមក្នុងកិច្ចប្រជុំថ្នាក់តំបន់ការងារសម្របសម្រួល រវាង​លេខាធិការដ្ឋាន MRC ជាមួយក្រុមការងារមេគង្គ នៃប្រទេសជាសមាជិក ដែល​រៀប​ចំ​ឡើង​ដោយ​លេខាធិការដ្ឋាន MRC តាមប្រព័ន្ធវីដេអូ។

គោលបំណងនៃកិច្ចប្រជុំនេះ គឺ (១) ស្វែងយល់រួមគ្នាលើការងារជាអាទិភាពសំខាន់ៗដែលនឹងអនុវត្តក្នុងផែនការការងារឆ្នាំ២០២២ ស្របតាមផែនការយុទ្ធសាស្ត្រ MRC (២០២១-២០២៥ ) និងផែនការការងារ២ឆ្នាំ (២០២១-២០២២) របស់ MRC (២) ពិភាក្សាគ្នាលើកិច្ចសហការអនុវត្តសកម្មភាពការងារ រវាងអង្គភាពជំនាញទាំង៥ នៅលេខាធិការដ្ឋាន MRC ជាមួយក្រុមការងារសម្របសម្រួលថ្នាក់ជាតិនៅប្រទេសជាសមាជិក និង (៣) ពិភាក្សា និងឯកភាពរួមគ្នាលើប្រតិទិនការងារ និងព្រឹត្តិការណ៍នានាដែលនឹងត្រូវអនុវត្តក្នុងឆ្នាំ២០២២៕s