Developed by Khmer Focus

ពិធីប្រកាសផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវឯកសារ “យុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន នៅកម្ពុជា” (ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២)

ជំពូក៖ CNMC_2022

ភ្នំពេញ៖ ឯកឧត្តម សូ សុភ័ទ្ទ អគ្គលេខាធិការ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានចូលរួមក្នុងពិធីប្រកាសផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ជា​ផ្លូវការនូវឯកសារ “យុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេល​វែងប្រកបដោយអព្យាក្រឹតកាបូន នៅកម្ពុជា” ដែលបានរៀបចំនៅទីស្តីការក្រសួងបរិស្ថាន ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព។

ពិធីផ្សព្វផ្សាយនេះ មានគោលបំណងដើម្បីជម្រាប និងផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់សាធារណជន ក្រសួង ស្ថាប័ន ភាគីពាក់ព័ន្ធ និងកៀរគរការគាំទ្រជួយដល់ការអនុវត្តយុទ្ធសាស្រ្តនេះ៕