Developed by Khmer Focus

សិក្ខាសាលាបណ្តុះបណ្តាលថ្នាក់តំបន់ស្តីពី ការភ្ជាប់ឧបករណ៍តាមដានត្រី និងការតាម​ដានចលនារបស់វា (ថ្ងៃទី១១-១៤ ខែកុម្ភៈ ឆ្នាំ២០២២)

ជំពូក៖ CNMC_2022

ក្រុមការងារកម្ពុជាដែលមានការចូលរួមពីរដ្ឋ​បាល​ជលផល អាជ្ញាធរទន្លេសាប និងគណៈកម្មាធិការ​ជាតិទន្លេមេគង្គកម្ពុជា បានចូលរួមសិក្ខាសាលា​បណ្តុះបណ្តាលថ្នាក់តំបន់ ស្តីពីការភ្ជាប់ឧបករណ៍​តាមដានត្រី និងការតាមដានចលនារបស់វា  ដោយមានការចូលរួមពីប្រទេសជាសមាជិកគណៈកម្មការទន្លេមេគង្គ និងមន្ត្រីលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ។

សិក្ខាសាលានេះមានគោលបំណង៖

១. ណែនាំអំពីបច្ចេកទេសតាមដាន និងដាក់ស្លាកសម្គាល់ត្រី និង

២. ណែនាំអំពីវិធីសាស្រ្តក្នុងការរៀបចំ និងអនុវត្តការត្រួតពិនិត្យផ្លូវត្រីដោយប្រើស្លាក spaghetti tags, PIT tags and acoustic tags៕