Developed by Khmer Focus

សិក្ខាសាលាផ្សព្វផ្សាយវិធីសាស្រ្តកែសម្រួលសម្រាប់វាស់វែងភាពក្រីក្រនៅកម្ពុជា និង​កម្រិត​នៃ​ភាពក្រីក្ររបស់ប្រជាជនកម្ពុជា (ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២)

ជំពូក៖ CNMC_2022

ភ្នំពេញ៖ លោក សួស ប៊ុនថន ប្រធាននាយកដ្ឋាន​ផែនការ និងសហប្រតិបត្តិការអន្តរជាតិ នៃ​គណៈ​កម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានចូលរួម​សិក្ខាសាលាផ្សព្វផ្សាយវិធីសាស្រ្តកែសម្រួលសម្រាប់វាស់វែងភាពក្រីក្រនៅកម្ពុជា និងកម្រិតនៃភាព​ក្រីក្ររបស់ប្រជាជនកម្ពុជា ក្នុងឆ្នាំ២០១៩-២០២០។ សិក្ខាសាលានេះ ដឹកនាំដោយឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងផែនការ និងមានមន្រ្តីមកពីក្រសួង ស្ថាប័នពាក់ព័ន្ធ ចូលរួម។

គោលបំណងសិក្ខាសាលា គឺដើម្បីផ្សព្វផ្សាយ និងផ្តល់ជូននូវទិន្នន័យថ្មីយកទៅប្រើប្រាស់ ក៏ដូចជាការគិតគូរផ្សេងទៀត ឱ្យស្របតាមឧត្តមានុវត្តអន្តរជាតិ និងស្ថានភាពជាក់ស្តែងនៃជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា៕