Developed by Khmer Focus

សិក្ខាសាលាថ្នាក់តំបន់ស្តីពី លទ្ធផលការសាកល្បងកម្មវិធីតាមដានការបំពុលដោយសារធាតុផ្លាស្ទីកក្នុងទន្លេមេគង្គនៅរដូវប្រាំង (ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២)

ជំពូក៖ CNMC_2022

ក្រុមការងារ​កម្ពុជា ដែលមានការចូលរួមពីក្រសួង​ធនធានទឹក និងឧតុនិយម ក្រសួងបរិស្ថាន ក្រសួង​សាធារណការ និងដឹកជញ្ជូន រដ្ឋបាលជល​ផល និងគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានចូលរួមសិក្ខាសាលាថ្នាក់តំបន់ស្ដីពី លទ្ធផល​ការសាកល្បងកម្មវិធីតាមដានការបំពុលដោយសារធាតុផ្លាស្ទីកក្នុងទន្លេមេគង្គនៅរដូវប្រាំង ដោយមានការចូលរួមពីប្រទេសជាសមាជិកគណៈកម្មការទន្លេមេគង្គ មន្ត្រីលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ អង្គការដៃគូពាក់ព័ន្ធរួមមាន UNEP និងGIZ។

សិក្ខាសាលានេះមានគោលបំណង៖

១. ពិនិត្យ និងពិភាក្សាអំពីលទ្ធផលនៃការអនុវត្តការសាកល្បងកម្មវិធីតាមដានការបំពុលដោយសារធាតុផ្លាស្ទីកក្នុងទន្លេមេគង្គនៅរដូវប្រាំង

២. ចែករំលែកមេរៀន និងបទពិសោធន៍ រវាងប្រទេសជាសមាជិកក្នុងការអនុវត្តការសាកល្បងកម្មវិធីតាមដានការបំពុលដោយសារធាតុផ្លាស្ទីកក្នុងទន្លេមេគង្គនៅរដូវប្រាំង និង

៣. ពិភាក្សាអំពីជំហានបន្ទាប់៕