Developed by Khmer Focus

សិក្ខាសាលាថ្នាក់តំបន់ស្តីពី ការវិភាគលើផលប្រយោជន៍ ដើម្បីរៀបចំឡើងវិញប្រព័ន្ធតាមដានទន្លេ របស់គណៈកម្មការទន្លេមេគង្គ (ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២)

ជំពូក៖ CNMC_2022

ក្រុមការងារកម្ពុជា ដែលមានការចូលរួមពីក្រសួង​ធនធានទឹក និងឧតុនិយម ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងផែនការ រដ្ឋបាលជលផល អាជ្ញាធរទន្លេសាប និងគណៈកម្មាធិការជាតិទន្លេ​មេគង្គកម្ពុជា បានចូលរួមសិក្ខាសាលាថ្នាក់តំបន់​ស្តីពី ការវិភាគលើផលប្រយោជន៍ ដើម្បីរៀបចំឡើងវិញប្រព័ន្ធតាមដានទន្លេ របស់​គណៈកម្មការទន្លេមេគង្គ ដោយមាន​ការចូលរួមពីប្រទេសជាសមាជិក​គណៈកម្មការ​ទន្លេមេគង្គ មន្ត្រីលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ អង្គការដៃគូ GIZ និងក្រុមហ៊ុនទីប្រឹក្សា CNR Consortium។

សិក្ខាសាលានេះមានគោលបំណង៖

១. ពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងរបាយការណ៍សវនកម្ម និង

២. ពិនិត្យ និងពិភាក្សាអំពីវិធីសាស្ត្រវាយតម្លៃចំណាយ-ផលប្រយោជន៍ ដើម្បីរៀបចំប្រព័ន្ធតាមដានទន្លេរបស់គណៈកម្មការទន្លេមេគង្គ៕