Developed by Khmer Focus

ឯកឧត្តម សូ សុភ័ទ្ទ អគ្គលេខាធិការ ជួបពិភាក្សាការងារជាមួយលោកបណ្ឌិត Anoulak Kittikhoun នាយកប្រតិបត្តិលេខាធិការដ្ឋាន MRC (ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២)

ជំពូក៖ CNMC_2022

ភ្នំពេញ៖ បន្ទាប់​ពី​បាន​ជួប​សំដែង​ការ​គួរសម​ជា​មួយ​ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួង​ធន​ធាន​ទឹក និងឧតុនិយម ប្រធាន​គណៈកម្មាធិការ​ជាតិ​ទន្លេ​មេគង្គកម្ពុជា (គជទមក) និង​ជា​សមាជិក​ក្រុម​ប្រឹក្សា​គណៈកម្មការ​ទន្លេ​មេគង្គ (MRC) តំណាង​កម្ពុជា រួច​មក  លោក​បណ្ឌិត Anoulak Kittikhoun នាយក​ប្រតិបត្តិ​លេខាធិការដ្ឋាន MRC និង​សហការី  បាន​បន្ត​ជួប​ពិភាក្សាការងារជាមួយឯកឧត្តម សូ សុភ័ទ្ទ អគ្គលេខាធិការ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា សមាជិកគណៈកម្មាធិការរួម MRC (MRC-JC) តំណាងកម្ពុជា និងជាប្រធាន MRC JC ឆ្នាំ២០២២ និងដោយមានការចូលរួមពីឯកឧត្តមអគ្គលេខាធិការរង ឯកឧត្តមទីប្រឹក្សា គជទមក និងប្រធាននាយកដ្ឋានចំណុះអគ្គលេខាធិការរដ្ឋាន គជទមក។

កិច្ចជំនួបពិភាក្សា បានផ្លាស់ប្តូរមតិយោបល់ និងពិភាក្សាដោយផ្តោតលើកិច្ចការជាអាទិភាពដែល MRC ត្រូវអនុវត្ត ជាពិសេសសម្រាប់ឆ្នាំ២០២២ និងការលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្ត។ ទន្ទឹមនឹងនោះ ក៏បានផ្តោតជាសំខាន់ផងដែរ អំពីតម្រូវការនៅថ្នាក់ជាតិ ក្នុងការចូលរួមអនុវត្តយុទ្ធសាស្រ្តអភិវឌ្ឍន៌អាងទន្លេមេគង្គ ឆ្នាំ២០២១-២០៣០៕