Developed by Khmer Focus

សិក្ខាសាលាផ្សព្វផ្សាយស្តីពី វិធីសាស្ត្រតាមដានការបំពុលដោយសារធាតុផ្លាស្ទីកក្នុងទន្លេមេគង្គ (ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២)

ជំពូក៖ CNMC_2022

ឯកឧត្តម សូ សុភ័ទ្ទ អគ្គលេខាធិការ គណៈ​កម្មាធិការ​ជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំសិក្ខា​សា​លា​ផ្សព្វផ្សាយស្តីពី វិធីសាស្ត្រតាមដានការបំពុលដោយសារធាតុផ្លាស្ទីកក្នុងទន្លេមេគង្គរបស់ MRC និងលទ្ធផលនៃការសាកល្បង នៃការប្រប្រាស់វិធីសាស្ត្រ ក្នុងទន្លេមេគង្គនៅរដូវប្រាំង ដោយមានការចូលរួមពីក្រសួង ស្ថាប័នពាក់ព័ន្ធរួមមាន ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងបរិស្ថាន ក្រសួងសាធារណការ និងដឹកជញ្ជូន រដ្ឋបាលជលផល អាជ្ញាធរទន្លេសាប សាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា។

សិក្ខាសាលានេះមានគោលបំណង៖

១. លើកកម្ពស់ការយល់ដឹងអំពីពិធីសារ MRC RPM សម្រាប់ការត្រួតពិនិត្យរយៈពេលវែង និងប្រកបដោយប្រសិទ្ធភាព នៃកម្មវិធីតាមដានការបំពុលដោយសារធាតុផ្លាស្ទីកក្នុងទន្លេមេគង្គ និង

២. ផ្សព្វផ្សាយលទ្ធផលនៃការសាកល្បងរដូវប្រាំងជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ៕s