Developed by Khmer Focus

កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី បច្ចុប្បន្នភាពនៃកម្មវិធីតាមដានបរិស្ថានរួម របស់គណៈកម្មការទន្លេមេគង្គ (ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២)

ជំពូក៖ CNMC_2022

ឯកឧត្តម សូ សុភ័ទ្ទ អគ្គលេខាធិការ គណៈ​កម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំកិច្ចប្រជុំ​ពិគ្រោះយោបល់​ថ្នាក់ជាតិ​ស្តីពី បច្ចុប្បន្នភាពនៃ​កម្មវិធីតាមដាន​បរិស្ថានរួម របស់​គណៈកម្មការទន្លេមេគង្គ ដោយមានការចូលរួមពី​ក្រសួង ស្ថាប័នពាក់ព័ន្ធ​រួមមាន ក្រសួង​ធនធានទឹក និង​ឧតុនិយម រដ្ឋបាល​ជលផល អាជ្ញាធរទន្លេសាប និងគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា។

កិច្ចប្រជុំនេះមានគោលបំណង៖

១. ពិភាក្សាអំពីបច្ចុប្បន្នភាពនៃកម្មវិធីតាមដានបរិស្ថានរួម របស់គណៈកម្មការទន្លេមេគង្គ និង

២. ប្រមូលមតិយោបល់ពីក្រសួង ស្ថាប័នពាក់ព័ន្ធដើម្បីបញ្ចប់កម្មវិធីតាមដានបរិស្ថានរួម និងការដាក់បញ្ចូលក្នុងគម្រោងប្រព័ន្ធតាមដានទន្លេរបស់គណៈកម្មការទន្លេមេគង្គ៕