Developed by Khmer Focus

សិក្ខាសាលាបណ្តុះបណ្តាលថ្នាក់ជាតិស្តីពី ការប្រមូលទិន្នន័យ របៀបវាស់ធារទឹក និងប្រតិបត្តិការថែទាំស្ថានីជលសាស្រ្ត HYCOS (ថ្ងៃទី ២៤-២៥ ខែមីនា ឆ្នាំ២០២២)

ជំពូក៖ CNMC_2022

កំពង់ចាម៖ ឯកឧត្តម សូ សុភ័ទ្ទ អគ្គលេខាធិការ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បាន​ដឹក​នាំ​សិក្ខាសាលាបណ្តុះបណ្តាលថ្នាក់ជាតិ ស្តីពីការប្រមូល​ទិន្នន័យ របៀបវាស់ធារទឹកនិងកំណក​កករដី និងប្រតិបត្តិការថែទាំស្ថានីជលសាស្រ្ត HYCOS នៅតាមដងទន្លេមេង្គ និងដៃទន្លេសំខាន់ៗ ដោយមានការចូលរួមពីមន្រ្តី​ជំនាញ នៃនាយកដ្ឋានជលសាស្រ្ត និងការងារទន្លេ មន្ត្រីជំនាញពីមន្ទីរធនធានទឹក និងឧតុនិយមខេត្ត អ្នកអង្កេតកម្ពស់ទឹកតាមស្ថានីយ ជំនាញការពីលេខាធិការដ្ឋាន MRC និងអគ្គលេខាធិការដ្ឋាន គ.ជ.ទ.ម.ក។

គោលបំណងនៃសិក្ខាសាលាគឺដើម្បី (១) ពង្រឹងសមត្ថភាពដល់មន្រ្តីជំនាញ និងអង្កេតកម្ពស់ទឹកតាមស្ថានីយជលសាស្រ្ត HYCOS (២) ចែករំលែកបទពិសោធន៍ជាមួយអ្នកអង្កេតកម្ពស់ទឹកតាមស្ថានីយ (៣) រំលឹកឡើងវិញនូវនីតិវិធីប្រតិបត្តិការស្តង់ដារ សម្រាប់ការងារប្រតិបត្តិការ និងជួសជុលស្ថានីយជលសាស្រ្ត និង (៤) ឱ្យមានការយលដឹងពីការងារប្រតិបត្តិការ និងជួសជុលថែទាំស្ថានីយ ព្រមទាំងវិធីសាស្ត្រវាស់កម្ពស់ទឹក ធារទឹក និងទំនាក់ទំនងរវាងកម្ពស់ទឹក និងធារទឹក៕