Developed by Khmer Focus

កិច្ចប្រជុំក្រុមការងារថ្នាក់ជាតិ ដើម្បីពិភាក្សាលើឯកសារទស្សនទាន សម្រាប់ការរៀបចំកិច្ចប្រជុំកំពូល គណ:កម្មការទន្លេមេគង្គ លើកទី៤ (ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២)

ជំពូក៖ CNMC_2022

កំពង់ចាម៖ ឯកឧត្តម សូ សុភ័ទ្ទ អគ្គលេខាធិការ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បាន​ដឹក​នាំកិច្ចប្រជុំក្រុមការងារថ្នាក់ជាតិ ដើម្បី​ពិភាក្សា​លើឯកសារទស្សនទាន សម្រាប់ការរៀបចំកិច្ចប្រជុំកំពូល គណៈកម្មការទន្លេមេគង្គ (MRC) លើកទី៤ និងសន្និសីទអន្តរជាតិ ក្នុងឆ្នាំ២០២៣ នៅប្រទេសឡាវ។ កិច្ចប្រជុំនេះមានការចូលរួមពី​មន្ត្រីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងមន្ត្រី​អគ្គលេខាធិការដ្ឋាន គ.ជ.ទ.ម.ក។

គោលបំណងនៃកិច្ចប្រជុំក្រុមការងារនេះ គឺដើម្បីជម្រាបជូន និងពិភាក្សាលើចំណុចសំខាន់ៗ នៃសេចក្តីព្រាងបឋមឯកសារទស្សនទានរួមមាន មូលបទ គោលបំណង របៀបវារៈ លទ្ធផលរំពឹងទុកនៃកិច្ចប្រជុំកំពូល MRC លើកទី៤ និងកម្មវិធីសន្និសីទអន្តរជាតិ ដែលត្រូវធ្វើឡើងជាមួយគ្នា ក្នុងឆ្នាំ២០២៣ នៅប្រទេសឡាវ។

ជាលទ្ធផល កិច្ចប្រជុំបានពិនិត្យ និងផ្តល់នូវធាតុចូល សម្រាប់ជួយដល់ក្រុមការងារលេខាធិការដ្ឋាន MRC រៀបចំជំហានបន្តដាក់ពិភាក្សាក្នុងកិច្ចប្រជុំក្រុមការងារថ្នាក់តំបន់គណៈកម្មាធិការរួម MRC ដែលមានការចូលរួមពីមន្ត្រីក្រុមការងារនៃប្រទេសជាសមាជិក នៅចុងខែមេសា ឆ្នាំ២០២២៕