Developed by Khmer Focus

សិក្ខាសាលាពិគ្រោះយោបល់ស្តីពី យន្តការនៃការគ្រប់គ្រងធនធានទឹក និងធនធានពាក់ព័ន្ធឆ្លងដែននៅកម្រិតសហគមន៍ (ថ្ងៃទី ០៧-០៨ ខែមេសា ឆ្នាំ២០២២)

ជំពូក៖ CNMC_2022

កែប៖ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បាន​រៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពី យន្តការ​នៃការគ្រប់គ្រង​ធនធានទឹក និង​ធនធានពាក់ព័ន្ធឆ្លងដែននៅកម្រិតសហគមន៍ សម្រាប់តំបន់គ្រប់គ្រងទឹកជំនន់C4 នៅក្នុងខេត្តកណ្តាល និង C7 នៅក្នុងខេត្តព្រៃវែង។ សិក្ខាសាលានេះដឹកនាំដោយឯកឧត្តម សូ សុភ័ទ្ទ អគ្គលេខាធិការ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងមានការចូលរួមពីមន្ត្រីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ មន្ទីរពាក់ព័ន្ធ អាជ្ញាធរ ស្រុក ឃុំ សហគមន៍កសិករប្រើប្រាស់ទឹក និងសហគមន៍នេសាទ នៃខេត្តកណ្តាល និងព្រៃវែង ក្រុមការងារអនុវត្តន៍គម្រោងថ្នាក់ជាតិ និងជំនាញការជាតិ។

គោលបំណងនៃសិក្ខាសាលាគឺ ដើម្បីបង្ហាញ និងពិគ្រោះយោបល់លើ៖

១. ពិភាក្សាបញ្ហាឆ្លងដែនបានកើតឡើងក្នុងតំបន់គ្រប់គ្រងទឹកជំនន់ C4 និង C7 និងនិន្នាការទៅអនាគត

២. បង្ហាញយន្តការ រចនាសម្ព័ន្ធ និតីវិធី និងដំណើរការអនុវត្តការគ្រប់គ្រងធនធានទឹក និងធនធានពាក់ព័ន្ធឆ្លងដែន ធ្លាប់បានអនុវត្តកន្លងមក នៅតំបន់គ្រប់គ្រងទឹកជំនន់ C4 និង C7

៣. ពិភាក្សារួម និងឯកភាពគ្នាទៅលើយន្តការ និតីវិធី និងដំណើរការ សម្រាប់គ្រប់គ្រងធនធានទឹក និងធនធានពាក់ព័ន្ធឆ្លងដែន តទៅមុខ ឱ្យកាន់តែមានប្រសិទ្ធិភាព៕