Developed by Khmer Focus

កិច្ចប្រជុំលើកទី១ របស់ក្រុមការងារគណៈកម្មាធិការរួម MRC (ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២)

ជំពូក៖ CNMC_2022

ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការ​រង គណៈ​កម្មាធិការជាតិទន្លេមេគង្គកម្ពុជា បាន​ដឹកនាំ​ក្រុមការងារថ្នាក់ជាតិ ដែលមានមន្ត្រីមកពីក្រសួង ស្ថាប័នពាក់ព័ន្ធរួមមាន ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងរ៉ែ និងថាមពល និងមន្ត្រីអគ្គលេខាធិការដ្ឋាន គ.ជ.ទ.ម.ក និងឯកឧត្តម ពេជ ឌុន ទីប្រឹក្សា គ.ជ.ទ.ម.ក បានចូលរួមក្នុងកិច្ចប្រជុំលើកទី១ របស់ក្រុមការងារគណៈកម្មាធិការរួម MRC សម្រាប់ការរៀបចំកិច្ចប្រជុំកំពូលគណ:កម្មការទន្លេមេគង្គ MRC លើកទី៤ និងសន្និសីទអន្តរជាតិ។ កិច្ចប្រជុំ បានរៀបចំឡើងដោយលេខាធិការដ្ឋាន MRC តាមប្រព័ន្ធវីដេអូ ដោយមានការចូលរួមពីក្រុមការងារថ្នាក់ជាតិនៃប្រទេសជាសមាជិក MRC និងមន្ត្រីក្រុមការងារពាក់ព័ន្ធរបស់លេខាធិការដ្ឋាន MRC ដែលដឹកនាំកិច្ចប្រជុំនេះដោយលោកអគ្គលេខាធិការរង ជាតំណាងគណៈកម្មាធិការររួម MRC JC ប្រទេសឡាវ ដែលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលនេះ ក្នុងឆ្នាំ២០២៣។

កិច្ចប្រជុំនេះ មានគោលបំណងដើម្បីពិនិត្យ ពិភាក្សា និងស្នើសុំផ្តល់យោបល់ឡើងវិញ លើចំណុចសំខាន់ៗ នៃសេចក្តីព្រាងទី២ នៃទស្សនទានសម្រាប់ការរៀបចំកិច្ចប្រជុំកំពូល នៃកិច្ចប្រជុំកំពូល MRC លើកទី៤ និងកម្មវិធីសន្និសីទអន្តរជាតិ ដែលត្រូវធ្វើឡើងជាមួយគ្នា ក្នុងឆ្នាំ២០២៣ នៅប្រទេសឡាវ។

កិច្ចប្រជុំបានស្តាប់សេចក្តីបូកសរុបលទ្ធផល នៃកិច្ចប្រជុំពិគ្រោះយោបល់របស់ប្រទេសជាសមាជិក ដែលបានពិនិត្យលើមូលបទដំបូង យកមកបញ្ចូលតាមសំណើមូលបទថ្មី ដែលបានស្នើដោយប្រទេសឡាវជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល ផ្តោតលើគោលបំណង របៀបវារៈ លទ្ធផលរំពឹងទុក និងសេចក្តីព្រាងបឋម នៃសេចក្តីថ្លែងការណ៍កិច្ចប្រជុំកំពូលនេះ។ អង្គប្រជុំ បានស្តាប់ការធ្វើបទបង្ហាញរបស់កម្ពុជាស្តីពី បទពិសោធន៍រៀបចំកិច្ចប្រជុំកំពូលលើកទី៣ ក្នុងឆ្នាំ២០១៨ ដែលកម្ពុជាម្ចាស់ផ្ទះ។ អង្គប្រជុំបានសម្រេច បន្តរៀបចំកិច្ចប្រជុំថ្នាក់ជាតិលើកទី២ ដែលនឹងពិភាក្សាលើសំណើសេចក្តីព្រាងឯកសារទស្សនៈទានទី២ ផ្តោតលើចំណាប់អារម្មណ៍នៃកិច្ចប្រជុំក្រុមការងារថ្ងៃនេះ ព្រមទាំងឈរលើមូលដ្ឋានមូលបទចាស់ និងមូលបទថ្មី៕