Developed by Khmer Focus

កិច្ចប្រជុំក្រុមការងារបច្ចេកទេសលើកទី១ យន្តការសម្របសម្រួលឋបនីយជីវមណ្ឌលបឹងទន្លេសាប (ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២)

ជំពូក៖ CNMC_2022

ភ្នំពេញ៖ លោក ចេង ឌុំ មន្រ្តីបច្ចេកទេស នៃគណៈ​កម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានចូលរួមកិច្ចប្រជុំក្រុមការងារបច្ចេកទេសលើកទី១ យន្តការសម្របសម្រួលឋបនីយជីវមណ្ឌលបឹងទន្លេសាប ដឹកនាំដោយលោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន ដោយមានការចូលរួមពីមន្ត្រីក្រសួង ស្ថាប័នពាក់ព័ន្ធថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ មន្រ្តីគម្រោងថ្នាក់ជាតិនៃអង្គការ UNESCO តំណាង UNESCO ប្រចាំនៅកម្ពុជា ដែលជាប្រធាន សហប្រធាន អនុប្រធាន និងសមាជិក តាមសេចក្ដីសម្រេច លេខ០១៩ សសរ ប.ស្ថ ចុះថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២ ស្ដីពី ការបង្កើតគណៈកម្មការសម្របសម្រួលការគ្រប់គ្រងឋបនីយជីវមណ្ឌលបឹងទន្លេសាប របស់ក្រសួងបរិស្ថាន។

គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បី ១. ណែនាំឱ្យស្គាល់គ្នាក្នុងក្រុមការងារបច្ចេកទេស ២. យល់ដឹងអំពីតួនាទី និងការទទួលខុសត្រូវរបស់ក្រុមការងារបច្ចេកទេស ៣. បទបង្ហាញដោយសង្ខេបលទ្ធផលសិក្សាវាយតម្លៃអំពីការបែងចែកតំបន់ ការគ្រប់គ្រង និងការវិភាគសេដ្ឋកិច្ចសង្គម នៅតំបន់ស្នូលបឹងទន្លេឆ្មារ និងតំបន់ស្នូលស្ទឹងសែន នៃឋបនីយជីវមណ្ឌលបឹងទន្លេសាប ក្នុងខេត្តកំពង់ធំ និង ៤. បទបង្ហាញអំពីការគ្រប់គ្រងឋបនីយជីវមណ្ឌលបឹងទន្លេសាប ប្រកបដោយនិរន្តរភាព៕