Developed by Khmer Focus

កិច្ចប្រជុំលើកទី១ នៃគម្រោង Triangular Cooperation Project on Sustainable Development in the Lower Mekong River Basin (ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២)

ជំពូក៖ CNMC_2022

ភ្នំពេញ៖ ឯកឧត្តម សូ សុភ័ទ្ទ អគ្គលេខាធិការ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និង​ជា​ប្រធាន​គណៈ​កម្មាធិការ​រួម គណៈ​កម្មការ​ទន្លេ​មេគង្គ (MRC-JC) សម្រាប់​ឆ្នាំ​២០២២ ជា​សមាជិក​គណៈ​កម្មការ​ដឹក​នាំ​គម្រោង Triangular Cooperation Project on Sustainable Development in the Lower Mekong River Basin based on Water-Energy-Food Nexus តំណាង MRC បាន​ចូល​រួម​កិច្ច​ប្រជុំ​លើក​ទី១ នៃ​គម្រោង តាម​ប្រព័ន្ធ Zoom ដោយ​កិច្ច​ប្រជុំ​បាន​ពិនិត្យ ពិភាក្សា​លើ៖ ទី១) វឌ្ឍនភាពការងារ នៃគម្រោងដែលបានអនុវត្ត និងសម្រេចបានក្នុងត្រីមាសទី៤ នៃឆ្នាំ២០២១ និងត្រីមាសទី១ នៃឆ្នាំ២០២២ ទី២) បញ្ហាប្រឈមដែលកើតមានក្នុងអំឡុងនៃការអនុវត្តគម្រោង និងទី៣) ផែនការការងារនៃគម្រោងសម្រាប់ត្រីមាសទី២ ទី៣ និងត្រីមាសទី៤ នៃឆ្នាំ២០២២។

គម្រោង Triangular Cooperation Project on Sustainable Development in the Lower Mekong River Basin based on Water-Energy-Food Nexus នឹងត្រូវអនុវត្តពីឆ្នាំ២០២១ ដល់ ឆ្នាំ២០២៥ ដែលមានទឹកប្រាក់សរុបចំនួនប្រមាណ ៤លានដុល្លារអាមេរិក ដែលជាជំនួយថវិការបស់សាធារណរដ្ឋកូរ៉េ ក្រោមការចាត់ចែងអនុវត្តន៍ផ្ទាល់ ដោយការិយាល័យសហប្រជាជាតិ សម្រាប់កិច្ចសហប្រតិបត្តិការទិសខាងត្បូង-ត្បូង (UN Office for South-South Cooperation-UNOSSC) និងមានដៃគូអនុវត្តន៍គម្រោង រួមមាន៖ វិទ្យាស្ថានកូរ៉េសម្រាប់គោលនយោបាយ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា វិទ្យាស្ថានមេគង្គ និងលេខាធិការដ្ឋាន MRC៕