Developed by Khmer Focus

សិក្ខាសាលាបណ្តុះបណ្តាលថ្នាក់តំបន់ស្តីពី បច្ចេកទេសរូបភាពពីផ្កាយរណប និងប្រព័ន្ធព័ត៌មានភូមិសាស្ត្រ (ថ្ងៃទី ១៩-២០ ខែឧសភា ឆ្នាំ២០២២)

ជំពូក៖ CNMC_2022

បាងកក៖ លោក ឈាង ហុង មន្ត្រីសម្របសម្រួលថ្នាក់ជាតិផ្នែកគាំទ្របច្ចេកទេស និងលោក មាក ឆវណ្ណារិយ អនុប្រធាននាយកដ្ឋានគ្រប់គ្រង​ព័ត៌​មាន និងចំណេះដឹង នៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានចូលរួមសិក្ខាសាលាបណ្តុះ​បណ្តាលថ្នាក់តំបន់ស្តីពី បច្ចេកទេសរូបភាពពីផ្កាយរណប និងប្រព័ន្ធព័ត៌មានភូមិសាស្ត្រ។ សិក្ខាសាលានេះរៀបចំ និងសម្របសម្រួលដោយលេខាធិការដ្ឋាន MRC ដែលមានការចូលរួមពីមន្ត្រីតំណាងពីប្រទេសជាសមាជិក និងក្រុមការងារលេខាធិការដ្ឋាន MRC។

គោលបំណងនៃសិក្ខាសាលាបណ្តុះបណ្តាល គឺដើម្បីចែករំលែកចំណេះដឹង និងភាសាកម្មវិធីជាមូលដ្ឋាន សម្រាប់ទាញយកទិន្នន័យ និងការរៀបចំផែនទី ដោយប្រើប្រាស់រូបភាពពីផ្កាយរណប និងប្រព័ន្ធព័ត៌មានភូមិសាស្ត្រ តាមបច្ចេកទេសពី Google Earth Engine និងវិធីសាស្ត្រពាក់ព័ន្ធ សម្រាប់គាំទ្រដល់គម្រោងពាក់ព័ន្ធនឹងស្ថានភាពទឹកក្នុងអាងទន្លេមេគង្គ៕