Developed by Khmer Focus

កិច្ចប្រជុំពិគ្រោះថ្នាក់ជាតិស្តីពី ការអនុវត្តគម្រោងសាកល្បង សម្រាប់ប្រព័ន្ធពិនិត្យតាមដានការប្រើប្រាស់ទឹក ក្នុងអាងទន្លេមេគង្គក្រោម (ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២)

ជំពូក៖ CNMC_2022

កំពង់ចាម៖ ឯកឧត្តម សូ សុភ័ទ្ទ អគ្គលេខាធិការ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បាន​ដឹក​នាំកិច្ចប្រជុំពិគ្រោះថ្នាក់ជាតិស្តីពី ការអនុវត្តគម្រោង​សាកល្បង សម្រាប់ប្រព័ន្ធពិនិត្យតាម​ដាន​ការប្រើប្រាស់ទឹក ក្នុងអាងទន្លេមេគង្គក្រោម ដោយមានការចូលរួមពីមន្រ្តីតំណាងពីក្រសួង ស្ថាប័នពាក់ព័ន្ធ មន្ទីរជំនាញខេត្ត ជំនាញការពីលេខាធិការដ្ឋាន MRC និងអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា។

គោលបំណងនៃកិច្ចប្រជុំគឺដើម្បី (១) បង្ហាញឯកសារទស្សនទានចុងក្រោយ សម្រាប់ប្រព័ន្ធពិនិត្យតាមដានការប្រើប្រាស់ទឹកក្នុងអាងទន្លេមេគង្គក្រោម (២) ពិភាក្សាលម្អិតអំពីវិធីសាស្ត្រ និងលក្ខណវិនិច្ឆ័យសម្រាប់ជ្រើសរើសតំបន់សិក្សាសាកល្បង និង (៣) បញ្ជាក់ទីតាំងតំបន់ដែលមានសក្តានុពលសម្រាប់គម្រោងសាកល្បង និងផែនទីបង្ហាញផ្លូវសម្រាប់ការអនុវត្ត៕