Developed by Khmer Focus

ពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២០ ឆ្នាំ២០២១ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២២ (ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២)

ជំពូក៖ CNMC_2022

ភ្នំពេញ៖ ឯកឧត្តម សូ សុភ័ទ្ទ អគ្គលេខាធិការ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ជាសិក្ខា​កាម​នៃវគ្គបណ្តុះបណ្តាលស្តីពី ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជំនាន់ទី២ បានចូលរួមក្នុងពិធី​បិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២០ ឆ្នាំ២០២១ និង​បើក​វគ្គបណ្តុះបណ្តាលឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

សិក្ខាកាមដែលបានចូលរួមពិធីខាងលើ ជាសិស្សមន្រ្តីជាន់ខ្ពស់ សិស្សមន្រ្តីក្រមការ កម្មសិក្សាការី ដែលបានទទួលការបណ្តុះបណ្តាលក្នុងឆ្នាំ២០២០ ២០២១ និងគ្រោងនឹងទទួលការបណ្តុះបណ្តាលក្នុងឆ្នាំ២០២២ នៅសាលាភូមិន្ទរដ្ឋបាល និងសិក្ខាកាមវគ្គបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ និងនវានុវត្តន៍នៃសាលាភូមិន្ទរដ្ឋបាល សរុបចំនួន ២៣៨៨ អង្គ/នាក់៕