Developed by Khmer Focus

កិច្ចប្រជុំផ្ទៃក្នុងប្រចាំខែ ដើម្បីពិនិត្យឡើងវិញវឌ្ឍនភាពការងារ បញ្ហាប្រឈម និងវិធានការដោះស្រាយ និងទិសដៅការងារបន្ត (ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២)

ជំពូក៖ CNMC_2022

ភ្នំពេញ៖ ឯកឧត្តម សូ សុភ័ទ្ទ អគ្គលេខាធិការ គណ:​កម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹក​នាំកិច្ចប្រជុំផ្ទៃក្នុងអគ្គលេខាធិការដ្ឋាន គណ:​កម្មាធិការជាតិទន្លេមេគង្គកម្ពុជា ប្រចាំខែមេសា និងឧសភា ឆ្នាំ២០២២ ដើម្បីពិនិត្យឡើងវិញវឌ្ឍនភាពការងារ បញ្ហាប្រឈម និងវិធានការដោះស្រាយ និងទិសដៅការងារបន្ត របស់បណ្តាអង្គភាពចំណុះ ដោយមានការចូលរួមពីឯកឧត្តមអគ្គលេខាធិការរង និងអស់លោកប្រធាន និងអនុប្រធានអង្គភាពចំណុះអគ្គលេខាធិការដ្ឋាន គណ:កម្មាធិការជាតិទន្លេមេគង្គកម្ពុជា។ កិច្ចប្រជុំនេះ ក៏បានជម្រាបជូនពីស្ថានភាពជលសាស្ត្រក្នុងអាងទន្លេមេគង្គ និងតំបន់អាងទន្លេបី 3S ក្នុងដើមឆ្នាំ២០២២ ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២២៕