Developed by Khmer Focus

សិក្ខាសាលាផ្សព្វផ្សាយស្តីពី របាយការណ៍តាមដានគុណភាពទឹកអាងទន្លេមេគង្គក្រោម ឆ្នាំ២០២០ (ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២)

ជំពូក៖ CNMC_2022

ឯកឧត្តម ឡុង សារាវុធ អគ្គលេខាធិការ​រង គណៈ​កម្មាធិការជាតិ​ទន្លេមេគង្គកម្ពុជា បាន​ដឹកនាំ​សិក្ខាសាលាផ្សព្វផ្សាយស្តីពី របាយការណ៍​តាមដាន​គុណភាព​ទឹកអាងទន្លេមេគង្គក្រោម ឆ្នាំ២០២០ ដោយមានការចូលរួមពីក្រសួង ស្ថាប័នពាក់ព័ន្ធ រួមមាន៖ ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងបរិស្ថាន រដ្ឋបាលជលផល និងគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា។

សិក្ខាសាលានេះមានគោលបំណង៖

១. លើកកម្ពស់ការយល់ដឹងអំពីបណ្តាញតាមដានគុណភាពទឹក និងនីតិវិធីសម្រាប់គុណភាពទឹក និងគោលការណ៍ណែនាំបច្ចេកទេសរបស់ MRC និង

២. ផ្សព្វផ្សាយលទ្ធផលនៃរបាយការណ៍តាមដានគុណភាពទឹកអាងទន្លេមេគង្គក្រោម ឆ្នាំ២០២០៕s