Developed by Khmer Focus

កិច្ចប្រជុំថ្នាក់តំបន់លើកទី១២ របស់ក្រុមជំនាញផ្នែកទិន្នន័យ ម៉ូដែល និងព្យាករណ៍ (ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២)

ជំពូក៖ CNMC_2022

វៀងច័ន្ទ៖ ក្រុមការងារកម្ពុជា ដឹកនាំដោយលោក ឈាង ហុង ប្រធាននាយកដ្ឋានគ្រប់គ្រងព័ត៌មាន និងចំណេះដឹង នៃគណៈកម្មាធិការជាតិទន្លេ​មេគង្គ​កម្ពុជា និងជាមន្ត្រីសម្របសម្រួលផ្នែក​បច្ចេកទេស បានចូលរួមកិច្ចប្រជុំថ្នាក់តំបន់លើកទី១២ របស់ក្រុមជំនាញផ្នែកទិន្នន័យ ម៉ូដែល និងព្យាករណ៍ ដោយផ្តោតលើការប្រើប្រាស់ឧបករណ៍ប្រព័ន្ធជូនដំណឹងជាមុនពីទឹកជំនន់ ឧបករណ៍ប៉ាន់ប្រមាណអាងស្តុកនៅទន្លេមេគង្គ និងប្រព័ន្ធណែនាំព្យាករណ៍ជំនន់ទឹកភ្លៀង របស់គណៈកម្មការទន្លេមេគង្គ។ កិច្ចប្រជុំនេះដឹកនាំដោយឯកឧត្តម ឡុង សារាវុធ អគ្គលេខាធិការរង គណ:កម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងជាប្រធានអង្គប្រជុំ និងលោកបណ្ឌិត Anoulak Kittikhoun នាយកប្រតិបត្តិលេខាធិការដ្ឋាន MRC និងដោយមានការចូលរួមពីតំណាងប្រទេសជាសមាជិក MRC និងក្រុមតំណាងដៃគូសិក្សាអំពីឧបករណ៍បច្ចេកទេស និងក្រុមការងារលេខាធិការដ្ឋាន។

គោលបំណងនៃកិច្ចប្រជុំគឺដើម្បីពិភាក្សាលើការធ្វើឱ្យកាន់តែប្រសើរឡើងនូវផលិតផល និងឧបករណ៍ព្យាករណ៍ទឹកជំនន់ និងភាពរាំងស្ងួត និងប្រព័ន្ធព័ត៌មាន៕ស