Developed by Khmer Focus

វេទិកាអ្នកពាក់ព័ន្ធលើកទី១ ស្តីពី គម្រោងកិច្ចសហប្រតិបត្តិការត្រីកោណ សម្រាប់ការអភិវឌ្ឍ​ប្រកបដោយនិរន្តរភាព ក្នុងអាងទន្លេមេគង្គ (ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២)

ជំពូក៖ CNMC_2022

បាងកក៖ ឯកឧត្តម ឡុង សារាវុធ អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បាន​ដឹកនាំប្រតិភូកម្ពុជា ដែលមានសមាសភាព​មកពីក្រសួងធនធានទឹក និងឧតុនិយម ក្រសួង​រ៉ែ និងថាមពល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងឧស្សាហកម្ម សិប្បកម្ម បច្ចេកវិទ្យា និងនវានុវត្តន៍ ចូលរួមវេទិកាអ្នកពាក់ព័ន្ធលើកទី១ ស្តីពី គម្រោងកិច្ចសហប្រតិបត្តិការត្រីកោណ សម្រាប់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព ក្នុងអាងទន្លេមេគង្គក្រោម ក្នុងក្របខណ្ឌទំនាក់ទំនងទឹក ថាមពល ស្បៀង។ វេទិកាបានដឹកនាំដោយលោកបណ្ឌិត Anoulak Kittikhoun នាយកប្រតិបត្តិ នៃលេខាធិការដ្ឋាន MRC និងដោយមានការចូលរួមពីប្រតិភូតំណាងប្រទេសជាសមាជិក ក្រុមការងារ RoK-UNOSSC និងក្រុមការងារលេខាធិការដ្ឋាន MRC។

គោលបំណងនៃវេទិកាគឺដើម្បីពិនិត្យពិភាក្សាអំពីអភិក្រម ទិសដៅការងារ ការរួមបញ្ចូលគ្នានូវទឹក ស្បៀង ថាមពល ផែនការការងាររួមគ្នា ការចូលរួមរបស់អ្នកពាក់ព័ន្ធចម្រុះ និងកំណត់លក្ខណៈវិនិឆ្ឆ័យសម្រាប់ជ្រើសរើសតំបន់ និងគម្រោងសិក្សាសាកល្បង៕