សិក្ខាសាលាបណ្តុះបណ្តាលថ្នាក់ជាតិស្តីពី ពិធីសារនៃការតាមដានសំណល់ផ្លាស្ទីកក្នុងទន្លេមេគង្គ (ថ្ងៃទី ០៤-០៨ ខែកក្កដា ឆ្នាំ២០២២)
ឯកឧត្តម សូ សុភ័ទ្ទ អគ្គលេខាធិការ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំសិក្ខាសាលាបណ្តុះបណ្តាលថ្នាក់ជាតិស្តីពី ពិធីសារនៃការតាមដានសំណល់ផ្លាស្ទីកក្នុងទន្លេមេគង្គ របស់គណៈកម្មការទន្លេមេគង្គ ដោយមានការចូលរួមពីក្រសួង ស្ថាប័នពាក់ព័ន្ធ រួមមាន៖ ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងបរិស្ថាន រដ្ឋបាលជលផល សាកលវិទ្យាល័យភូមិន្ទភ្នំពេញ អង្គការ GIZ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ជំនាញការអន្តរជាតិ និងលេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ។
សិក្ខាសាលានេះមានគោលបំណង៖
១. លើកកម្ពស់ការយល់ដឹងដល់ក្រសួង ស្ថាប័នពាក់ព័ន្ធអំពីពិធីសារនៃការតាមដានសំណល់ផ្លាស្ទីកក្នុងទន្លេរបស់ MRC
២. ពង្រឹងសមត្ថភាពដល់ស្ថាប័នអនុវត្តន៍ និងអ្នកពាក់ព័ន្ធអំពីការតាមដានសំណល់ផ្លាស្ទីកក្នុងទន្លេ ដើម្បីឱ្យប្រាកដថាការសាកល្បងនៅរដូវវស្សានឹងអាចអនុវត្តន៍បានតាមការគ្រោងទុក៕