Developed by Khmer Focus

សិក្ខាសាលាថ្នាក់តំបន់ស្តីពី ការបង្ហាញឧបករណ៍កសាងផែនការចក្ខុវិស័យរួម (ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២)

ជំពូក៖ CNMC_2022

វៀងច័ន្ទ៖ ក្រុមការងារកម្ពុជា រួមមានលោក ផន ចិន្ដា អគ្គនាយករង វិទ្យាស្ថានជាតិស្ថិតិ នៃក្រសួង​ផែនការ លោក សួស ប៊ុនថន ប្រធាន​នាយកដ្ឋាន និងលោក ធួន សុខជា អនុប្រធាននាយកដ្ឋានផែនការ និង​សហប្រតិបត្តិការអន្តរជាតិ លោក ងួន វិចិត្រ អនុប្រធាន​នាយកដ្ឋាន​បណ្ដាគម្រោង និង​កម្មវិធី នៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា លោក តុង សេង ប្រធានការិយាល័យស្រាវជ្រាវ និងព្យាករណ៍ទឹកជំនន់ នៃក្រសួងធនធានទឹក និងឧតុនិយម បានចូលរួមសិក្ខាសាលាថ្នាក់តំបន់ស្តីពី ការបង្ហាញឧបករណ៍កសាងផែនការចក្ខុវិស័យរួម តាមអនឡាញ ដែលរៀបចំដោយលេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ ដោយមានអ្នកចូលរួមពីបណ្តាប្រទេសជាសមាជិកមេគង្គ (កម្ពុជា ឡាវ ថៃ និងវៀតណាម) បុគ្គលិក MRC និងជំនាញការអន្តរជាតិមកពីសកលវិទ្យាល័យរដ្ឋអារីហ្សូណា និង USACE សហរដ្ឋអាមេរិក។

គោលបំណងនៃកិច្ចប្រជុំ គឺដើម្បី (១) ផ្តល់មតិយោបល់ និងកំណែសាកល្បង នៃការកសាងផែនការចក្ខុវិស័យរួម (២) បង្ហាញសាកល្បងឧបករណ៍កសាងផែនការចក្ខុវិស័យរួមតាមអនឡាញ និង (៣) ពិភាក្សាជំហ៊ានបន្តសម្រាប់សិក្ខាសាលា៕