Developed by Khmer Focus

ទទួលជួបពិភាក្សាជាមួយគណ:ប្រតិភូទន្លេមីស៊ីស៊ីពី សហរដ្ឋអាមេរិក (ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២)

ជំពូក៖ CNMC_2022

ភ្នំពេញ៖ ឯកឧត្តម តែ ណាវុធ អនុប្រធាន​អចិន្ត្រៃយ៍ គណៈ​កម្មាធិការជាតិ​ទន្លេ​មេគង្គ​កម្ពុជា តំណាង​ដ៏ខ្ពង់ខ្ពស់​ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម និង​ជា​ប្រធាន​គណៈ​កម្មាធិការជាតិទន្លេមេគង្គកម្ពុជា រូម​នឹងសហការី បានទទួលជួបពិភាក្សាជាមួយគណ:ប្រតិភូទន្លេមីស៊ីស៊ីពី សហរដ្ឋ​អាមេរិក ដឹកនាំដោយលោកស្រីឧត្តមសេនីយ៍ Diana M. Holland ប្រធានគណៈកម្មការទន្លេមីស៊ីស៊ីពី។

ក្នុងកិច្ចជំនួបពិភាក្សានេះ ភាគីទាំងពីរបានជម្រាប និងផ្លាស់ប្តូរព័ត៌មាន បទពិសោធន៍ និងការអនុវត្តល្អ ព្រមទាំងបញ្ហាប្រឈមលើការគ្រប់គ្រងធនធានទឹក និងអាងទន្លេក្នុងក្របខណ្ឌជាតិ និងក្នុងបរិបទឆ្លងដែន៕