Developed by Khmer Focus

កិច្ចប្រជុំសម្របសម្រួលថ្នាក់តំបន់លើកទី២ ផ្នែកគាំទ្របច្ចេកទេស (ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២)

ជំពូក៖ CNMC_2022

ហាណូយ៖ ក្រុមការងារកម្ពុជា មានក្រសួង​ធន​ធាន​ទឹក និងឧតុនិយម ក្រសួងសាធារណការ និង​ដឹកជញ្ជូន និងអគ្គលេខាធធិការដ្ឋាន គណៈ​កម្មា​ធិការជាតិទន្លេមេគង្គកម្ពុជា ដឹកនាំដោយលោក ឈាង ហុង ប្រធាននាយកដ្ឋានគ្រប់គ្រងព័ត៌មាន និងចំណេះដឹង បានចូលរួមកិច្ចប្រជុំសម្របសម្រួលថ្នាក់តំបន់លើកទី២ ផ្នែកគាំទ្រ​បច្ចេកទេស របស់គណៈកម្មការទន្លេមេគង្គ។ កិច្ចប្រជុំនេះដឹកនាំសម្របសម្រួលដោយលេខាធិការដ្ឋាន MRC ដោយមានការចូលរួមពីក្រុមការងារថ្នាក់ជាតិ នៃប្រទេសជាសមាជិក និងក្រុមការងារលេខាធិការដ្ឋាន MRC។

គោលបំណងនៃកិច្ចប្រជុំគឺដើម្បី ១. បង្ហាញអំពីវឌ្ឍនភាពការងារសម្រាប់ឆមាសទី១ ឆ្នាំ២០២២ ទាំងថ្នាក់ជាតិ និងថ្នាក់តំបន់ ការលំបាក បញ្ហាប្រឈម តម្រូវការ និងអនុសាសន៍សម្រាប់ការងារនៅឆមាសទី២ ២០២២ និង ២. ពង្រឹងប្រសិទ្ធភាពការងារលើការគ្រប់គ្រងទិន្នន័យ បណ្តាញពិនិត្យតាមដានទន្លេ ម៉ូដែល ប្រព័ន្ធព័ត៌មាន ការព្យាករទឹកជំនន់ និងភាពរាំងស្ងួត ការប្រើប្រាស់ឧបករណ៍បច្ចេកទេស និងផលិតផល និងការសិក្សារួមគ្នារវាងគណៈកម្មការទន្លេមេគង្គ និងចិន៕