Developed by Khmer Focus

កិច្ចប្រជុំក្រុមការងារថ្នាក់ជាតិ លើកទី២ លើសេចក្តីព្រាងសេចក្តីថ្លែងការណ៍ និងកម្មវិធីសន្និសីទអន្តរជាតិ (ថ្ងៃទី ១៨-១៩ ខែកក្កដា ឆ្នាំ២០២២)

ជំពូក៖ CNMC_2022

កំពង់ចាម៖ គណៈកម្មាធិការេជាតិទន្លេមេគង្គ​កម្ពុជា បានរៀបចំកិច្ចប្រជុំក្រុមការងារថ្នាក់ជាតិ លើកទី២ លើសេចក្តីព្រាង​សេចក្តីថ្លែងការណ៍ និង​កម្មវិធីសន្និសីទអន្តរជាតិ សម្រាប់កិច្ចប្រជុំកំពូល របស់គណ:កម្មការទន្លេមេគង្គ លើកទី៤ និង​សេចក្តី​ព្រាងឯកសារទស្សនទាន សម្រាប់ផែនការអភិវឌ្ឍន៍ស្ថាប័នគណ:កម្មការទន្លេមេគង្គ ដែលដឹកនាំប្រជុំដោយឯកឧត្តម តែ ណាវុធ អនុប្រធាន​អចិន្ត្រៃយ៍ គណ:កម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងមានការចូលរួមពីមន្ត្រីតំណាងមកពីក្រសួង ស្ថាប័នពាក់ព័ន្ធ រួមមាន៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងសាធារណការ និងដឹកជញ្ជូន អាជ្ញាធរទន្លេសាប និងអគ្គលេខាធិការដ្ឋាន គណ:កម្មាធិការជាតិទន្លេមេគង្គកម្ពុជា។

កិច្ចប្រជុំការងារនេះ មានការសម្របសម្រួលផ្តល់បទបង្ហាញជូនពីវឌ្ឍនភាពការងាររៀបចំសេចក្តីព្រាងខាងលើ ដោយលោកស្រី រស់ សុធា តំណាងក្រុមការងារលេខាធិការដ្ឋានMRC តាមប្រព័ន្ធអនឡាញ។

គោលបំណងសំខាន់នៃកិច្ចប្រជុំនេះ គឺដើម្បីពិនិត្យ ពិភាក្សា និងប្រមូលយកមតិយោបល់ និងអនុសាសន៍បន្ថែម ទៅលើខ្លឹមសារ និងទម្រង់នៃសេចក្តីព្រាងសេចក្តីថ្លែងការណ៍ និងកម្មវិធីសន្និសីទអន្តរជាតិ នៃកិច្ចប្រជុំកំពូល លើកទី៤ ក្នុងឆ្នាំ២០២៣ នៅប្រទេសឡាវ និងសេចក្តីព្រាងផែនការអភិវឌ្ឍន៍ស្ថាប័ន MRC សម្រាប់ដាក់ឆ្លងពិភាក្សាបន្តនៅកម្រិតតំបន់ ដែលមានការចូលរួមពីក្រុមការងារនៃប្រទេសជាសមាជិក និងលេខាធិការដ្ឋាន MRC៕