Developed by Khmer Focus

ទទួលជួបសម្ភាសន៍ការងារជាមួយ ជំនាញការអន្តរជាតិផ្នែកជលសាស្ត្រ (ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២)

ជំពូក៖ CNMC_2022

ភ្នំពេញ៖ ឯកឧត្តម ឡុង សារាវុធ អគ្គលេខាធិការ​រង និង​លោក ឈាង ហុង ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​ព័ត៌មាន និង​ចំណេះដឹង នៃ​គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​ទទួល​ជួប​សម្ភាសន៍​ការងារ​ជាមួយ​លោក Heinz Habegger ជំនាញការអន្តរជាតិផ្នែកជលសាស្ត្រ និងជាទីប្រឹក្សារបស់ គណៈកម្មការទន្លេមេគង្គ។

គោលបំណងនៃជំនួបគឺដើម្បីឱ្យមានការយល់ច្បាស់អំពីដំណើរការ និងលំហូរព័ត៌មាននៅគ្រប់កម្រិតទាំងអស់។ លទ្ធផលនៃការវិភាគអាចបង្ហាញពន្លឺអំពីរបៀបដែល MRC អាចបង្កើនការព្យាករ និងប្រព័ន្ធជូនដំណឹងជាមុន ទាំងថ្នាក់ជាតិ និងតំបន់ ដើម្បីគាំទ្រដល់ប្រទេសជាសមាជិក៕