កិច្ចប្រជុំ ដើម្បីពិនិត្យវឌ្ឍនភាពការងារក្នុងឆមាសទី១ និងទិសដៅការងារសម្រាប់ឆមាសទី២ ឆ្នាំ២០២២ (ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២)
ភ្នំពេញ៖ ឯកឧត្តម តែ ណាវុធ អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិទន្លេមេគង្គម្ពុជា បានដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យវឌ្ឍនភាពការងារក្នុងឆមាសទី១ និងទិសដៅការងារសម្រាប់ឆមាសទី២ ឆ្នាំ២០២២ របស់អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ដែលមានការចូលរួមពីថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន ទីប្រឹក្សា ប្រធាន អនុប្រធានអង្គភាពក្រោមឱវាទអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា។
កិច្ចប្រជុំមានគោលបំណងដើម្បី (១) ជម្រាប និងពិភាក្សាអំពីលទ្ធផលការងារ ក្នុងឆមាសទី១ និងផែនការការងារសម្រាប់ឆមាសទី២ ឆ្នាំ២០២២ របស់អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា (២) ពិនិត្យ ពិភាក្សាអំពីបញ្ហាប្រឈម និងស្វែងរកដំណោះស្រាយ ដើម្បីលើកកម្ពស់ប្រសិទ្ធភាព និងភាពជោគជ័យក្នុងការអនុវត្តផែនការការងារក្នុងឆមាសទី២ ឆ្នាំ២០២២ និង (៣) ជម្រាបជូនអំពីស្ថានភាពជលសាស្រ្តក្នុងអាងទន្លេមេគង្គក្រោម ក្នុងរដូវវស្សា ឆ្នាំ២០២២៕