Developed by Khmer Focus

សិក្ខាសាលាស្តីពី ការចែករំលែកចំណេះដឹង ជំនាញ និងបទពិសោធន៍ការងារ (ថ្ងៃទី ២៥-២៦ ខែកក្កដា ឆ្នាំ២០២២)

ជំពូក៖ CNMC_2022

ភ្នំពេញ៖ ឯកឧត្តម សូ សូភ័ទ្ទ អគ្គលេខាធិការ គណៈ​កម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹក​នាំ​សិក្ខាសាលាស្តីពី ការចែករំលែកចំណេះដឹង ជំនាញ និង​បទពិសោធន៍ការងារ របស់មន្ត្រី​អគ្គ​លេខាធិការដ្ឋាន ដែលបានទៅធ្វើកម្មសិក្សា​នៅ​លេខាធិការដ្ឋាន MRC កន្លងមក និងមានសមាសភាពចូលរួមពី ប្រធាន អនុប្រធាន​នាយកដ្ឋាន និងមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ក្រោមឱវាទអគ្គលេខាធិការដ្ឋាន។

គោលបំណងសិក្ខាសាលា គឺការចែករំលែកចំណេះដឹង ជំនាញ និងបទពិសោធន៍ការងារ ដែលទទួលបានពីការបណ្តុះបណ្តាល នៅលេខាធិការដ្ឋាន MRC និងផលលំបាក សំណូមពរ របស់មន្ត្រីអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា៕