Developed by Khmer Focus

វគ្គបណ្តុះបណ្តាលថ្នាក់តំបន់ស្តីពី ការប្រើប្រាស់ឧបករណ៍វាយតម្លៃអាងស្តុកទឹក ក្នុងអាងទន្លេមេង្គ (ថ្ងៃទី ០៩-១១ ខែសីហា ឆ្នាំ២០២២)

ជំពូក៖ CNMC_2022

បាងកក៖ លោក មាក ឆវណ្ណារិយ អនុប្រធាន​នាយកដ្ឋានគ្រប់គ្រងព័ត៌មាន និងចំណេះដឹង នៃគណៈកម្មាធិការជាតិទន្លេមេង្គកម្ពុជា បានដឹកនាំក្រុមការងារដែលមានសមាសភាពពីក្រសួងធន​ធានទឹក និងឧតុនិយមក្រសួងរ៉ែ និងថាមពល និងអគ្គលេខាធិការដ្ឋាន គ.ជ.ទ.ម.ក ចូលរួមវគ្គបណ្តុះបណ្តាលថ្នាក់តំបន់ស្តីពី ការប្រើប្រាស់ឧបករណ៍វាយតម្លៃអាងស្តុកទឹក ក្នុងអាងទន្លេមេង្គ។ វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំដោយកម្មវិធី SERVIR Mekong សហការណ៍ជាមួយសាកលវិទ្យាល័យ Washington និងសាកលវិទ្យាល័យ Houston ដោយមានការសម្របសម្រួលពីលេខាធិការដ្ឋាន MRC ដែលមានការចូលរួមពីមន្ត្រីជំនាញពីប្រទេសជាសមាជិក (កម្ពុជា វៀតណាម ឡាវ ថៃ) ព្រមទាំងក្រុមជំនាញការរអន្តរជាតិ  USAID, ADPC SEI និងក្រុមការងារលេខាធិការដ្ឋាន MRC។

គោលបំណងនៃវគ្គបណ្តុះបណ្តាលគឺ ដើម្បីណែនាំឱ្យសិក្ខាកាមពីស្ថាប័នពាក់ពន្ធ័ទាំងអស់ បានយល់ដឹងពីសារៈសំខាន់ក្នុងការប្រើប្រាស់ឧបករណ៍ត្រួតពិនិត្យ វាយតម្លៃអាងស្តុកទឹក ទាក់ទងនឹងការគ្រប់គ្រងទឹកជំនន់ និងគ្រោះរាំងស្ងួតនៅក្នុងអាងទន្លេមេគង្គក្រោម (LMB) ដោយទិន្នន័យអង្កេតពីចម្ងាយពីប្រភពផ្កាយរណបអង្គការ NASA ជាមួយនិងដំណើរការរៀបចំទាញយកលទ្ធផលទិន្នន័យគំរូពីលំហូរអាងស្តុកទឹក កែសម្រួលទិន្នន័យកម្ពស់ដី និងការប្រើប្រាស់ ទិន្នន័យ SAR សម្រាប់ការត្រួតពិនិត្យ ការប្រែប្រួលប្តូរទំហំផ្ទៃអាងស្តុកទឹកតាមទីតាំងជាក់ស្តែង៕