Developed by Khmer Focus

ពិធីសម្ភោធដាក់ឱ្យប្រើប្រាស់មជ្ឈមណ្ឌលស្រាវជ្រាវ និងផលិតពូជវារីសត្វមេគង្គលើ (ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២)

ជំពូក៖ CNMC_2022

ស្ទឹងត្រែង៖ ឯកឧត្តម តែ ណាវុធ អនុប្រធានអចិន្រ្តៃយ៍ និងឯកឧត្តម សូ សុភ័ទ្ទ អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បាន​អញ្ជើញចូលរួមក្នុងសមាសភាពគណៈអធិបតីក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់មជ្ឈមណ្ឌលស្រាវ​ជ្រាវ និងផលិតពូជវារីសត្វមេគង្គលើ ក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ពិធីខាងលើ មានការចូលរួមពីថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ  មន្រ្តីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ  គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ធនាគារពិភពលោក រដ្ឋបាលខេត្ត មន្ទីរអង្គភាពជុំវិញខេត្តស្ទឹងត្រែង និងពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃខេត្តក្រចេះ រតនគិរី និងមណ្ឌលគីរី និងភាគីពាក់ព័ន្ធផ្សេងទៀត៕