Developed by Khmer Focus

កិច្ចប្រជុំក្រុមការងារ គណ:កម្មាធិការរួម MRC លើកទី៤០ (ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២)

ជំពូក៖ CNMC_2022

ភ្នំពេញ៖ ឯកឧត្តម ហាក់ សុជាតិ អគ្គលេខាធិការ​រង គណៈ​កម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា និង​ចូលរួមអម​ដោយ​ឯកឧត្តម ពេជ ឌុន ទី​ប្រឹក្សា គ.ជ.ទ.ម.ក និងប្រធាននាយកដ្ឋានពាក់​ព័ន្ធ នៃ​អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេ​មេគង្គកម្ពុជា បានចូលរួមក្នុងកិច្ចប្រជុំក្រុមការងារ គណ:កម្មាធិការរួម MRC លើក​ទី៤០ រៀបចំឡើងដោយលេខាធិការដ្ឋាន MRC តាមប្រព័ន្ធអនឡាញ ពីទីក្រុងវៀងច័ន្ទ ប្រទេសឡាវ ដែលប្រធានដឹកនាំប្រជុំនេះដោយឯកឧត្តម សូ សុភ័ទ្ទ អគ្គលេខាធិការ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា សមាជិក MRC JC តំណាងកម្ពុជា និងជាប្រធាន  MRC JC សម្រាប់ឆ្នាំ២០២២ និងមានការចូលរួមពីមន្ត្រីក្រុមការងារ MRC JC ពីប្រទេសជាសមាជិក លោកបណ្ឌិត Anoulak Kittikhoun នាយកប្រតិបត្តិ MRCS និងមន្ត្រីជំនាញលេខាធិការដ្ឋាន MRC។

កិច្ចប្រជុំបានពិនិត្យ ពិភាក្សា និងផ្តល់ការណែនាំលើរបៀបវារ:សំខាន់ចំនួន២ ដើម្បីរៀបចំដាក់ឆ្លងពិនិត្យ សម្រេចក្នុងកិច្ចប្រជុំគណ:កម្មាធិការរួម MRC JC លើកទី៥៤ នាពេលខាងមុខ មានដូចខាងក្រោម៖

១) សំណើកែសម្រួលគោលនយោបាយផ្នែកខ្លះនៃបច្ចុប្បន្នភាពក្បួនប្រតិបត្តិផ្ទៃក្នុង លើការគ្រប់គ្រងធនធានមនុស្សរបស់ MRC និង

(២) វឌ្ឍនភាពនៃការរៀបចំឯកសារផែនការអភិវឌ្ឍន៍ស្ថាប័នគណ:កម្មការទន្លេមេគង្គ MRC៕