Developed by Khmer Focus

សិក្ខាសាលាបណ្តុះបណ្តាលថ្នាក់តំបន់ស្តីពី ការបង្កើត ម៉ូដែល ទស្សនទានសម្រាប់ទឹកក្រោមដី (ថ្ងៃទី ១៨-១៩ ខែសីហា ឆ្នាំ២០២២)

ជំពូក៖ CNMC_2022

ហាណូយ៖ លោក ឈាង ហុង ប្រធាន​នាយកដ្ឋាន​គ្រប់គ្រងព័ត៌មាន និងចំណេះដឹង នៃគណៈ​កម្មាធិការជាតិទន្លេមេគង្គកម្ពុជា បាន​ដឹកនាំក្រុម​ការងារកម្ពុជា មកពីក្រសួង​ធនធានទឹក និងឧតុនិយម ក្រសួង​អភិវឌ្ឍន៍ជនបទ និង​ជំនាញការ​ជាតិ ទៅ​ចូលរួម​សិក្ខាសាលា​បណ្ដុះបណ្ដាលថ្នាក់តំបន់ស្តីពី ការបង្កើត ម៉ូដែល ទស្សនទានសម្រាប់ទឹកក្រោមដី។ សិក្ខាសាលាត្រូវបានរៀបចំ និងសម្របសម្រួល​ដោយ​តំណាងលេខាធិការដ្ឋាន MRC ដោយមានការចូលរួមពីក្រុមការងារនៃប្រទេសជាសមាជិក MRC ទីប្រឹក្សាពី USGS និងក្រុមការងារលេខាធិការដ្ឋាន MRC។

គោលបំណងនៃសិក្ខាសាលាគឺដើម្បីណែនាំក្នុងការបង្កើត ម៉ូដែល ទស្សនទានទឹកក្រោមដីសម្រាប់ឆ្លងដែនក្នុងអាងទន្លេមេគង្គក្រោម និងពិភាក្សាលើសេចក្តីព្រាងមាតិកាសម្រាប់របាយការណ៍ទឹកក្រោមដីថ្នាក់ជាតិ និងថ្នាក់តំបន់៕