Developed by Khmer Focus

សិក្ខាសាលាថ្នាក់ជាតិស្តីពី ការធ្វើឱ្យប្រសើរឡើងនូវសេវាកម្មគេហទំព័រព័ត៌មាន នៃប្រព័ន្ធព័ត៌មានរបស់ MRC (ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២)

ជំពូក៖ CNMC_2022

កំពង់ចាម៖ ឯកឧត្តម ឡុង សារាវុធ អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំសិក្ខាសាលាថ្នាក់ជាតិស្តីពី ការធ្វើឱ្យប្រសើរឡើងនូវសេវាកម្មគេហទំព័រព័ត៌មាន នៃប្រព័ន្ធ​ព័ត៌មានរបស់ MRC ដោយមានការចូលរួមពីមន្ត្រីជំនាញពីក្រសួង ស្ថាប័ន និងមន្ទីរខេត្តពាក់ព័ន្ធ។ សិក្ខាសាលានេះទទួលការណែនាំ និងបណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញ ពីជំនាញការនៃលេខាធិការដ្ឋាន MRC ដែលមានការិយាល័យនៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ។

សិក្ខាសាលាមានគោលបំណង (១) បង្ហាញ និងរំលឹកឡើងវិញ អំពីមុខងារសេវាកម្មប្រព័ន្ធគេហទំព័រព័ត៌មាន របស់គណៈកម្មការទន្លេមេគង្គ (២) ណែនាំ និងពិនិត្យឡើងវិញ ដើម្បីឱ្យកាន់តែប្រសើរនូវសេវាកម្មផែនទី តាមប្រព័ន្ធព័ត៌មាន ក្រោមនីតិវិធីស្តីពី ការចែករំលែក និងផ្លាស់ប្តូរទិន្នន័យ ព័ត៌មាន (៣) បន្តដោះស្រាយ និងឆ្លើយតបទៅនឹងមតិយោបល់ពីសិក្ខាសាលាថ្នាក់តំបន់ស្តីពី ការធ្វើឱ្យប្រសើរនូវឧបករណ៍ និងសេវាកម្ម និង (៤) ធ្វើលំហាត់អនុវត្តជាក់ស្តែងស្តីពី ការចូល និងទទួលបានទិន្នន័យ និងព័ត៌មានដែលមានគុណភាព តាមរយៈយន្តការប្រកបដោយប្រសិទ្ធភាព នូវការចែកចាយ និងផ្លាស់ប្តូរក្រោមទស្សនវិស័យការធ្វើឱ្យប្រសើរប្រព័ន្ធព័ត៌មាន៕