Developed by Khmer Focus

ជួបពិភាក្សាការងារជាមួយក្រុមការងារ UNOSSC ស្តីពី ការសិក្សាសាកល្បងនៅតំបន់ភូមិភាគឦសាន ប្រទេសកម្ពុជា (ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២)

ជំពូក៖ CNMC_2022

ភ្នំពេញ៖ ក្រុមការងារ​អគ្គលេខាធិការដ្ឋាន គណៈ​កម្មាធិការជាតិ​ទន្លេមេគង្គ​កម្ពុជា រួម​មាន​ឯកឧត្តម ឡុង សារាវុធ អគ្គលេខាធិការ​រង លោក ឈាង ហុង ប្រធាន​នាយកដ្ឋាន និង​លោក មាក ឆវណ្ណារិយ អនុប្រធាន​នាយកដ្ឋាន នៃ​នាយកដ្ឋាន​គ្រប់គ្រង​ព័ត៌មាន និង​ចំណេះដឹង បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​ក្រុម​ការងារ UNOSSC តាមប្រព័ន្ធអនឡាញ ស្តីពី ការ​សិក្សា​សាកល្បង​នៅតំបន់ភូមិភាគឦសាន ប្រទេសកម្ពុជា។ ការសិក្សានេះគឺជាផ្នែកមួយនៃគម្រោងកិច្ចសហប្រតិបត្តិការត្រីកោណ MRC-UNOSSC-PLINK លើការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅក្នុងអាងទន្លេមេគង្គក្រោមដោយផ្អែកលើតំណភ្ជាប់រវាងទឹក-ថាមពល-ស្បៀង។

គោលបំណងនៃជំនួបគឺដើម្បីពិភាក្សាលើការកសាងផែនការសម្រាប់កិច្ចពិគ្រោះយោបល់ថ្នាក់ជាតិ សម្រាប់ជ្រើសរើសតំបន់សិក្សាសាកល្បង ដែលជាការងារបន្តពីកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់តំបន់លើកទី១ កាលពីចុងខែមិថុនា ឆ្នាំ២០២២៕