Developed by Khmer Focus

សិក្ខាសាលាថ្នាក់តំបន់ស្តីពី ការពង្រឹង និងបង្កើនប្រសិទ្ធភាពការងារសម្របសម្រួល រវាងក្រុមមន្ត្រីសម្របសម្រួលការងារមេគង្គ (ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២)

ជំពូក៖ CNMC_2022

ក្រុមមន្ត្រីសម្របសម្រួលការងារមេគង្គ នៃអគ្គ​លេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គ​​កម្ពុជា ដឹកនាំចូលរួមដោយឯកឧត្តម ហាក់ សុជាតិ អគ្គលេខាធិការរង គណៈកម្មាធិការជាតិ​ទន្លេមេគង្គកម្ពុជា ក្នុងសិក្ខាសាលាថ្នាក់តំបន់ស្តីពី ការពង្រឹង និងបង្កើនប្រសិទ្ធភាពការងារសម្របសម្រួល រវាងក្រុមមន្ត្រីសម្របសម្រួល​ការងារមេគង្គ នៃប្រទេសជាសមាជិក (NMCS) ជាមួយលេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ (MRCS) និងបានពិភាក្សាគ្នាក្នុងកម្រិតអង្គភាពជំនាញលើការកសាងផែនការការងារឆ្នាំ២០២៣-២០២៤ របស់ MRC ដែលព្រឹត្តិការណ៍នេះបានរៀបចំឡើងដោយលេខាធិការដ្ឋាន MRC នៅទីក្រុងឈាង ម៉ៃ ប្រទេសថៃ ដោយមានការចូលរួមពីក្រុមមន្ត្រី NMCS និង MRCS។