Developed by Khmer Focus

កិច្ចប្រជុំថ្នាក់តំបន់លើកទី២ នៃក្រុមការងារគណ:កម្មាធិការរួម ស្តីពី ការរៀបចំកិច្ចប្រជុំកំពូល MRC លើកទី៤ (ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២)

ជំពូក៖ CNMC_2022

វ៉ាងវៀង៖ ក្រុមការងារកម្ពុជា ដឹកនាំដោយឯក​ឧត្តម ហាក់ សុជាតិ អគ្គលេខាធិការរង គណៈ​កម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងមានមន្ត្រីពាក់ព័ន្ធតំណាងពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងធនធានទឹក និងឧតុនិយម និងអគ្គលេខាធិការដ្ឋាន គណ:កម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានចូលរួមក្នុងកិច្ចប្រជុំថ្នាក់តំបន់លើកទី២ នៃក្រុមការងារគណ:កម្មាធិការរួម (JCWG) ស្តីពីការរៀបចំកិច្ចប្រជុំកំពូល MRC លើកទី៤ ក្នុងឆ្នាំ២០២៣ នៅប្រទេសឡាវ ដែលរៀបចំឡើងដោយលេខាធិការដ្ឋាន MRC ដឹកនាំប្រជុំដោយ Mr. Sivannakone Malivarn អគ្គលេខាធិការរង គណ:កម្មាធិការជាតិទន្លេមេគង្គឡាវ និងជាប្រធានក្រុមការងារ JCWG សម្រាប់រៀបចំកិច្ចប្រជុំកំពូល និង Dr. Anoulak Kittikhoun, MRCS CEO និងការចូលរួមពីមន្ត្រី JCWG នៃប្រទេសជាសមាជិក និងមន្ត្រីសំខាន់ៗពាក់ព័ន្ធពី MRCS។

កិច្ចប្រជុំលើកទី២ នៃក្រុមការងារ JCWG សម្រាប់ការរៀបចំកិច្ចប្រជុំកំពូលខាងលើនេះ បានពិនិត្យ ពិភាក្សាឡើងវិញ និងផ្តល់យោបល់បន្ថែម លើសេចក្តីព្រាង (3rd draft) នៃសេចក្តីថ្លែងការណ៍កិច្ចប្រជុំកំពូល និងសេចក្តីព្រាង (2nd draft) នៃកម្មវិធីសន្និសីទអន្តរជាតិ ផ្អែកតាមធាតុចូលយោបល់ពីកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិនៃប្រទេសជាសមាជិក កាលពីខែកក្កដា និងសីហា ក្នុងឆ្នាំ២០២២នេះ និងរបៀបវារ:កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីប្រទេសជាសមាជិក MRC សម្រាប់កិច្ចប្រជុំកំពូល និងរបៀបវារ:កិច្ចប្រជុំកំពូល MRC លើកទី៤៕